ជនសង្ស័យប្រើហិង្សាកន្លែងផឹកស៊ី ឆេង ភារុណ ត្រូវបានក្របួចពីវៀតណាម យកមកខ្មែរវិញ ក្រោយព្យាយាមរត់គេចមួយរយៈពេលខ្លី
ភ្នំពេញ៖ បន្ទាប់ពីបទបញ្ជាម៉ឹងម៉ាត់របស់ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយស្នើកិច្ចសហការពីខាងវៀតណាមផងនោះ ពេលនេះជនសង្ស័យបង្កហិង្សានៅកន្លែងផឹកស៊ី ឈ្មោះ ឆេង ភារុណ ត្រូវបានសមត្ថកិច្ចក្របួចនៅទឹកដីបៀតណាម ហើយនាំត្រឡប់មកកម្ពុជាវិញហើយ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ
និងស្នងការនគរបាលភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យ ឆេង ភារុណ
បានត្រឡប់ដល់ព្រំដែនម៉ោងជាង២៣ថ្ងៃទី២៣ ខែសីហា ដោយយប់ពេកត្រូវខាងវៀតណាមផ្អាកឆ្លង
ហើយឱ្យសម្រាកផ្ទះជួលជិតនោះមួយយប់ពេលភ្លឺ ទើបបើកឱ្យឆ្លងដែនដីខ្មែរ ដោយវៀតណាម
ធានាមើលខុសត្រូវមិនឱ្យបាត់។
លោកស្នងការបន្តថា បន្តិចទៀតជនសង្ស័យ ឆេង ភារុណ
និងដឹកបន្តយកមកស្នងការនគរបាលរាជធានីដើម្បីបន្តនីតិវិធី។
កាលពីយប់មិញ ឧបនាយករដ្ឋមន្ត្រី ស សុខា
បានប្រកាសយ៉ាងមុតមាំក្នុងការចាត់វិធានការលើជនបង្កហិង្សា ឆេង ភារុណ ដោយទុកពេល៤៨ម៉ោង
ឱ្យចូលខ្លួនទទួលទោស។
ក្រោយជនសង្ស័យរត់គេចខ្លួនទៅវៀតណាម ឧបនាយករដ្ឋមន្រ្តី ស សុខា
បានទាក់ទងដោយផ្ទាល់ ទៅកាន់លោក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម
ដោយបានស្នើសុំកម្លាំងមានសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវ និងឃាត់ខ្លួនបុគ្គលនេះ។
ឧបនាយករដ្ឋមន្រ្តី ស សុខា បានជម្រាបជូនជនរួមជាតិថា
ក្នុងនាមជាសេនាធិការស្នូលរបស់រាជរដ្ឋាភិបាល លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ
និងសុវត្ថិភាពសង្គម រូបឯកឧត្តមដាច់ខាត មិនអនុញ្ញាតឱ្យជនល្មើស
រួមទាំងករណីប្រព្រឹត្តអំពើហិង្សាខាងលើនេះ រួចផុតពីសំណាញ់ច្បាប់ឡើយ៕



Post a Comment