វត្តមាន នៃបេក្ខជនជាព្រះសង្ឃ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)
ភ្នំពេញ៖ បេក្ខជនជាព្រះសង្ឃនៅតាមបណ្តារាជធានី-ខេត្តនានា បានចូលរួមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ១០សីហា២០២៦ ក្រោមការសម្របសម្រួលពីមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត។
ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយរលូន
ក្រសួងអប់រំ យុវជន
និងកីឡាបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដែលមានដូចជា
ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ
សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គីសនីកម្ពុជា។
ក្នុងឆ្នាំសិក្សា
២០២៥-២០២៦នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១,២៣៨នាក់ (ស្រី
៨៤,៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧,៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣,៧៩៣នាក់ ស្មើនឹង ៧៥,២៤%៕






Post a Comment