សម្តេចធិបតី ៖ អភិបាលខេត្តកំពង់ឆ្នាំង ត្រូវចុះពិនិត្យករណីបង្គោលភ្លើង សូឡាមួយដើមតម្លៃ ២ពាន់ដុល្លារ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំអភិបាល ខេត្តកំពង់ឆ្នាំង ត្រូវត្រួតពិនិត្យមើលករណីបង្គោលភ្លើងសូឡាមួយដើម មានតម្លៃរហូតដល់៨លានរៀល ឬស្មើ២០០០ដុល្លារ ដែលបានដាក់ដំឡើង នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ថ្មីៗនេះមានករណីដាក់ដេញថ្លៃ បង្គោលភ្លើងសូឡាតម្លៃ ១ដើម ៨លានរៀល (ប្រហែល ២,០០០ដុល្លារ) នៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ករណីនេះ កំពុងក្លាយ ជាប្រធានបទក្តៅ និងទទួលបានការរិះគន់យ៉ាងខ្លាំង ពីមហាជននៅលើបណ្តាញសង្គម ។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថ្មីៗនេះ ឃើញមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះបង្គោលភ្លើងសូឡាតម្លៃ២ ពាន់ដុល្លារនៅខេត្តកំពង់ឆ្នាំង ។ ហេតុនេះ រដ្ឋបាលខេត្តត្រូវចុះពិនិត្យ មើលករណីនេះយ៉ាងណាដែរ? ។
សម្តេចធិបតីបន្តថា “ប៉ុន្មានថ្ងៃនេះ ឃើញអារឿងស្អីបង្គោលភ្លើង២ពាន់ដុល្លារ ឡើងផ្អើល អាហ្នឹងហេតុផលយ៉ាងម៉េចត្រូវមើល ខេត្តត្រូវពិនិត្យមើលថា ត្រូវមានហេតុម៉េច ស្អីយ៉ាងណា។ អាហ្នឹងគេដាក់ខ្ពស់ដេញថ្លៃ តែទំលាក់ថ្លៃលូ ថ្លៃអីខ្ញុំមិនដឹងទេ ប៉ុន្តែត្រូវពង្រឹង”។ សម្តេចធិបតីមានប្រសាសន៍ទៀតថា ត្រូវពិនិត្យដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ និងទទួលមកវិញបានផលច្រើន ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍គម្រោង ឃុំបានដំឡើងចំនួន ៣បង្គោល ដែលចំណាយអស់សរុប ២៤លានរៀល។ គម្រោងអភិវឌ្ឍន៍រួមមាន ផ្លូវ លូ និងបង្គោលសូឡានេះ គឺដេញថ្លៃបានដោយក្រុមហ៊ុន «ឡាយ ផល្លា»។ មេឃុំបានបកស្រាយថា នេះជាយុទ្ធសាស្ត្រដេញថ្លៃរបស់ក្រុមហ៊ុន ដែលទម្លាក់តម្លៃមុខទំនិញខ្លះឱ្យថោក ហើយដំឡើងតម្លៃបង្គោលសូឡានេះឱ្យខ្ពស់ ដើម្បីឱ្យជាប់ការដេញថ្លៃគម្រោងសរុប៕

Post a Comment