ត្រាំ៖ គ្មានការចរចាណាមួយកំពុងធ្វើឡើងជាមួយអ៊ីរ៉ង់នោះទេ ហើយក៏គ្មានកាលវិភាគចរចាដែរ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារនេះថា មិនមានកិច្ចចរចាណាមួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងដំណើរការ ឬត្រូវបានកំណត់កាលវិភាគនោះឡើយ ប៉ុន្តែច្រកសមុទ្រ Hormuz គឺកំពុងបើកដំណើរការធម្មតា។
នៅលើបណ្តាញសង្គម Truth
Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «គ្មានការចរចាណាមួយជាមួយអ៊ីរ៉ង់នោះទេ។
ការបិទខ្ទប់ផ្លូវទឹកដោយកងទ័ពជើងទឹកនៅតែបន្ត ហើយច្រកសមុទ្រ Hormuz គឺបើកដំណើរការ ខណៈគ្រាប់មីនទាំងអស់ត្រូវបានដោះចេញអស់ហើយ»។ ការលើកឡើងនេះ ផ្ទុយស្រឡះពីជំហររបស់អ៊ីរ៉ង់
ដែលបានប្រកាសថានឹងបន្តបិទច្រកសមុទ្រនេះ រហូតទាល់តែអាមេរិកដកទណ្ឌកម្មប្រេង
និងដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កក។
សូមជម្រាបថា
ភាពជាប់គាំងនៃកិច្ចចរចាសន្តិភាពបានបង្កើនការព្រួយបារម្ភពីការពន្យារពេលជម្លោះ
ខណៈដែលភាគីអ៊ីរ៉ង់បានព្រមានប្តូរទៅកាន់ជំហរយោធា «វាយលុកពេញលេញ»
រីឯលោក ត្រាំ
ក៏បានច្រានចោលលទ្ធភាពនៃការពន្យារពេលកិច្ចព្រមព្រៀងបណ្តោះអាសន្នខែមិថុនាផងដែរ៕ (Reuters)

Post a Comment