អភិបាលខេត្តស្ទឹងត្រែង លើកទឹកចិត្តបេក្ខជនប្រឡងទាំងអស់ខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព មានស្មារតីមាំមួន និងត្រូវគោរពបទបញ្ជា
អត្ថបទ៖ ដេង ម៉ាវិន
ខេត្តស្ទឹងត្រែង៖ក្នុងឱកាសចុះបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦នៅមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត បានលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ឱ្យខំប្រឹងប្រែងប្រឡងឱ្យអស់ពីសមត្ថភាព មានស្មារតីមាំមួន និងត្រូវគោរពបទបញ្ជាប្រឡងឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវភាពយុត្តិធម៌ ។ក្នុងឱកាសនោះ ឯកឧត្តមបានធ្វើការណែនាំដល់េបេក្ខជនទាំងអស់ ដើម្បីធានាបាននូវភាពស្មោះត្រង់ និងតម្លាភាពក្នុងការប្រឡង និងឈានទៅទទួលបានលទ្ធផលល្អ និងជោគជ័យតាមគោលបំណងរៀងៗខ្លួន ។
គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែង មានបេក្ខជនចូលរួមប្រឡងសរុបចំនួន១,១៩៤នាក់ មានបេក្ខនារីចំនួន
៦៨៦នាក់ ។ ក្នុងនោះចែកជា០៣មណ្ឌល សរុបចំនួន៤៩បន្ទប់ ។ មណ្ឌលវិទ្យាសាស្ត្រសង្គមមានចំនួន០២មណ្ឌល សរុប៤២បន្ទប់ ហើយមណ្ឌលវិទ្យាសាស្ត្រមានចំនួន០១មណ្ឌល សរុប០៧ បន្ទប់ដែលបានរៀបចំសមស្របតាមចំនួនបេក្ខជន និងលក្ខខណ្ឌបច្ចេកទេស ៕








Post a Comment