ឯកឧត្តម ញ៉ែម សំអឿន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្។ កិច្ចប្រជុំត្រូវបានរៀបចំធ្វើឡើងនៅសាលប្រជុំអគារA សាលាខេត្ត ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត បញ្ជាការ មេបញ្ជាការងកងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងក្រុង ស្រុក និងអ្នកពាក់ព័ន្ធជាច្រើននាក់ជាច្រើនរូបទៀត។
ក្នុងរបាយការណ៍សង្ខេបស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែសីហាឆ្នាំ២០២៦
របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី ដែលលើកឡើងដោយ ឯកឧត្តម វ៉ាន់ សោភា
អភិបាលរងខេត្ត បានបង្ហាញថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖
ក្រុមការងារចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (ONLINE
SCAMS) ខេត្តរតនគិរី សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក នៅតែបន្តកិច្ចសហប្រតិបត្តិការរួមគ្នាជាប់ជាប្រចាំ
ដូចភ្លៀងរលឹម ដើម្បីស្រាវជ្រាវរុករក ឆែកឆេរ ត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរ
ស្វែងរកទីតាំង សង្ស័យរបស់មេឧក្រិដ្ឋជន និងបក្ខពួក ដែលអាចសម្ងំលាក់ខ្លួនលួចប្រព្រឹត្តបទល្មើសនៅតាមបណ្តា
ក្រុមហ៊ុនរោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ នឹងទីតាំងរស់នៅប្រមូលផ្តុំព្រមទាំងនៅ
តាមដងផ្លូវជាតិចំនួន០២គោលដៅគឺ នៅចំណុចព្រំប្រទល់ជាមួយខេត្តមណ្ឌលគិរី(អូរវាក់) និង
ចំណុចព្រំប្រទល់ជាមួយខេត្តស្ទឹងត្រែង(ស្ពានស្រែពក) ជាលទ្ធផល រហូតមកដល់ពេលនេះ
ពុំទាន់ រកឃើញបទល្មើស (ONLINE SCAMS) នៅក្នុងភូមិសាស្ត្រខេត្តរតនគិរីនៅឡើយទេ។
ចំពោះបទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៣លើក បើធៀបនឹងខែកក្កដា ឆ្នាំ២០២៦ មានការ
កើនឡើងចំនួន ២លើក ក្នុងនោះ៖បទឧក្រិដ្ឋ
២លើក បទមជ្ឈិម ១លើក ។ លទ្ធផល នៃការបង្ក្រាបបានចំនួន ០២លើក ឃាត់ជនសង្ស័យបានចំនួន
០៤មុខសញ្ញា (បញ្ជូនទៅសាលា ដំបូងខេត្ត)។ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣លើក ផងដែរ។
ថ្លែងងកិច្ចប្រជុំនេះ ឯកឧត្តម ញ៉ែម សំអឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់
ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់
ដែលបានអនុវត្តការងារបានល្អ។ ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញនូវទិសសដៅអនុវត្តន៍បន្តសម្រាប់ខែកញ្ញធ្វើយ៉ាងណាត្រូវពង្រឹងការងារអនុវត្តន៍គោលនយោបាយ
“ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ឱ្យកាន់តែមានប្រសិទ្ធ ភាពបន្ថែមទៀត ដើម្បីបង្ការ
ទប់ស្កាត់ និងបង្ក្រាប បទល្មើសគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្ត រតនគិរី
។បន្តប្រតិបត្តិការចុះស្រាវជ្រាវ រុករក ត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរ
ស្វែងរកទីតាំងសង្ស័យរបស់ មេឧក្រិដ្ឋជន និងបក្ខពួក
ដែលអាចសម្ងំលាក់ខ្លួនលួចប្រព្រឹត្តបទល្មើសនៅតាមបណ្តា ក្រុមហ៊ុន រោងចក្រ សហគ្រាស
សណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងរស់នៅប្រមូលផ្តុំ ព្រមទាំងនៅតាមដងផ្លូវ
ជាតិចំនួន០២គោលដៅគឺ នៅចំណុចព្រំប្រទល់ជាមួយខេត្តមណ្ឌលគិរី (អូរវាក់) និងចំណុចព្រំ
ប្រទល់ជាមួយខេត្តស្ទឹងត្រែង (ស្ពានស្រែពក)។ បន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់
ចំពោះច្បាប់ អនុក្រឹត្យ បទបញ្ជារបស់រាជរដ្ឋាភិបាល និងលិខិតបទ
ដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីបោសសម្អាតបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online
Scams មិនឱ្យកើតមាននៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ៕








Post a Comment