សម្តេចធិបតី៖ រាជរដ្ឋាភិបាល គណបក្សប្រជាជន អត់មានបិទទ្វារទេ សម្រាប់អ្នកដែលមានចេតនា និងឆន្ទៈចង់ធ្វើការពិតប្រាកដ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបើកចំហរ វប្បធម៌សន្ទនា ដោយថ្លែងថា រាជរដ្ឋាភិបាល គណបក្សប្រជាជន អត់មានបិទទ្វារទេ សម្រាប់អ្នកដែលមានចេតនា និងឆន្ទៈចង់ធ្វើការពិតប្រាកដ ជាមួយរាជរដ្ឋាភិបាល ឬមួយគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដៃគូ ជាតិខ្មែរតែមួយដើម្បីបម្រើបុព្វហេតុជាតិ ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិអប់រំ ។

នាឱកាសនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា គណបក្សប្រជាជន បង្រួបបង្រួមប្រទេស ជាមួយនយោបាយឈ្នះឈ្នះ មិនមែនដោយសារការបិទច្រកទេ គឺដោយសារនយោបាយ នៃការបង្រួបបង្រួមវប្បធម៌សន្ទនា ប៉ុន្តែវប្បធម៌សន្ទនាដើរបាន ទាល់តែមានការស្មោះត្រង់ ប្រកាន់គុណធម៌ គោរពគ្នាទៅវិញទៅមក កុំចាប់ដៃគ្នានៅភ្នំពេញ ឡើងទៅដល់បារាំងជេរវិញ ។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានក្រឿនរំលឹកថា ឈប់ជេរទៅ ហើយមានរឿងអ្វី ចូលមកនិយាយគ្នាឱ្យស្រួលបួល ក្នុងនាមខ្មែរតែមួយ ។ ជាងនេះទៅទៀត សម្តេចធិបតី មើលឃើញថា ខ្លួនសម្តេចផ្ទាល់ ធ្វើមិនត្រូវទាំងអស់នោះទេ ដូចនេះបើដើម្បីប្រទេសជាតិ អាចលើកជាបញ្ហា និងលើកជាមតិយោបល់ជួយគ្នា នោះសម្តេចស្វាគមន៍ ។ សម្តេចធិបត ហ៊ុន ម៉ាណែត ថែមទាំងបានបញ្ជាក់ថា “បើចង់មកចាប់ដៃ ទ្វារខ្ញុំបើក ដៃខ្ញុំលា” ។

បន្ថែមលើនេះ ឆ្លើយទៅនឹងសំនួររបស់អ្នកវិភាគ ក៏ដូចជាសារទៅដល់ប្រជាពលរដ្ឋ អ្នកនយោបាយផ្សេងៗទៀត សម្តេចធិបតី មានប្រសាសន៍ថា “រាជរដ្ឋាភិបាល គណបក្សប្រជាជន អត់មានបិទទ្វារទេ សម្រាប់អ្នកដែលមានចេតនា និងឆន្ទៈចង់ធ្វើការពិតប្រាកដជាមួយរាជរដ្ឋាភិបាល ឬមួយគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដៃគូ ជាតិខ្មែរតែមួយដើម្បីបម្រើបុព្វហេតុជាតិ យើងស្វាគមន៍” ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី គូសបញ្ជាក់បន្ថែមថា ការចូលរួមជាមួយរាជរដ្ឋាភិបាល ពុំចាំតែចាប់ស្រប ឱ្យតែមានហេតុផលច្បាស់លាស់ ដូចទៅនឹងគណបក្សទាំង៣៥ ដែលជាដៃគូ បានរាល់របាយការណ៍ទៅសម្តេច ខណៈមិនមែនសរសេរលើកជើងរាជរដ្ឋាភិបាលនោះទេ ជាការសរសេរពីចំណុចខ្សោយទាំងអស់ ដើម្បីរាជរដ្ឋាភិបាល ពិនិត្យ ស្វែងរកយកធាតុចូល ។

សម្តេចធិបតី បញ្ជាក់ម្តងហើយម្តងទៀតថា រាជរដ្ឋាភិបាល គឺបើកចំហរ ដើម្បីទទួលព្រោះ រាជរដ្ឋាភិបាល មិនទាន់មើលគ្រប់ជ្រុងជ្រោយទេ ខណៈមានបញ្ញវន្តផ្សេងៗ សួរថារដ្ឋាភិបាល បើកទទួលវប្បធម៌សន្ទនា ឬទទួលនូវយោបល់របស់គេឬទេ? សម្តេចតបថា ស្វាគមន៍ទាំងអស់៕



Powered by Blogger.