ព្រះមហាក្សត្រ ព្រះរាជទាន ព្រះរាជទ្រព្យ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានប្រោសព្រះរាជទាន ព្រះរាជទ្រព្យ១០ម៉ឺនដុល្លារ សម្រាប់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ។
នៅវេលាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ
បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា
តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់
ដើម្បីទទួលនូវព្រះរាជទ្រព្យចំនួន ១០០.០០០ ដុល្លារ ។
ព្រះរាជអំណោយនេះ
គឺជាព្រះរាជទានដ៏ថ្លៃថ្លាបំផុត របស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង
ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្ដម
ដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ៕






Post a Comment