អារ៉ាប៊ីសាអូឌីត ថ្កោលទោសការគំរាមបិទផ្លូវសមុទ្រ ពីសំណាក់ក្រុមហ៊ូទី
រីយាដ៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អារ៉ាប៊ីសាអូឌីត បានថ្កោលទោសនូវអ្វីដែលខ្លួនចាត់ទុកថា ជាការចោទប្រកាន់ខុសច្បាប់ពីសំណាក់ក្រុមហ៊ូទី ដែលថាអារ៉ាប៊ីសាអូឌីតកំពុងឡោមព័ទ្ធប្រជាជនយេម៉ែន ហើយយកលេសប្រកាសបិទផ្លូវសមុទ្រអារ៉ាប៊ីសាអូឌីត។
ហ៊ូទី
ដែលជាចលនាប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ មានមូលដ្ឋាននៅយេម៉ែន
បាននិយាយថាក្រុមរបស់ខ្លួន នឹងការហាមឃាត់ធ្វើដំណើរផ្លូវសមុទ្រ
ហើយចាប់ផ្តើមអនុវត្តភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងការឡោមព័ទ្ធ និងគាបសង្កត់
ដែលអារ៉ាប៊ីសាអូឌីតបានដាក់លើយេម៉ែន។ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត
បានចាត់ទុកជាការចោទប្រកាន់ដោយខុសច្បាប់ ហើយថាអារ៉ាប៊ីសាអូឌីត
នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារនាវារបស់ខ្លួន។
យេម៉ែន
បានធ្លាក់ក្នុងសង្គ្រាមស៊ីវិលអស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ចាប់តាំងពីក្រុមហ៊ូទី
ចូលកាន់កាប់រដ្ឋធានី Sanaa
ដែលបានជំរុញឱ្យមានការអន្តរាគមន៍យោធា
ដឹកនាំដោយអារ៉ាប៊ីសាអូឌីតឆ្នាំ ២០១៥
ដើម្បីគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិ។
ការប្រកាសបិទផ្លូវសមុទ្រនេះ អាចជាការបើកតំបន់ជម្លោះថ្មីមួយទៀត
នៅក្នុងសង្រ្គាមអាមេរិកជាមួយអ៊ីរ៉ង់ ព្រមទាំងបង្កើនហានិភ័យចំពោះការផ្គត់ផ្គង់ថាមពល
និងពាណិជ្ជកម្មសកលនៅក្រៅតំបន់ឈូងសមុទ្រ៕ (Reuters)

Post a Comment