ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស៨២នាក់
ញូវដេលី៖ អាជ្ញាធរក្នុងតំបន់បានប្រកាសថា ភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងសប្តាហ៍នេះ បានបង្កជាគ្រោះទឹកជំនន់ដ៏អាក្រក់នៅទូទាំងប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៨២នាក់បាត់បង់ជីវិត និងបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។
នៅរដ្ឋអាសាម (Assam) ភាគឦសានប្រទេសឥណ្ឌា មនុស្ស ៣៦នាក់បានស្លាប់ និងពលរដ្ឋជាង ៦៥០,០០០នាក់ រងផលប៉ះពាល់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋជិតខាង
បានធ្វើឱ្យទឹកទន្លេ Brahmaputra
ជន់លិចលំនៅឋាន និងដីកសិកម្មយ៉ាងធ្ងន់ធ្ងរ
ដែលអាជ្ញាធរហៅថាជា «មហន្តរាយមិនធ្លាប់មានពីមុនមក»។
ចំណែកនៅខេត្តនូរីស្ថាន
(Nuristan)
របស់អាហ្វហ្គានីស្ថាន និងខេត្តឃីបឺ ប៉ាក់តុងក្វា (Khyber Pakhtunkhwa) របស់ប៉ាគីស្ថាន មនុស្សយ៉ាងហោចណាស់ ៤៦នាក់បានស្លាប់ និងជាង ១០០នាក់រងរបួស
ក្នុងរយៈពេលត្រឹមតែ ៧២ម៉ោង។ ទឹកជំនន់បានគួចយកផ្ទះសម្បែង និងសណ្ឋាគារជាច្រើន
ខណៈក្រុមសង្គ្រោះកំពុងប្រើគ្រឿងចក្រដើម្បីរុករកអ្នកជាប់គាំង។
អ្នកជំនាញអាកាសធាតុបានសង្កត់ធ្ងន់ថា
ទោះបីជាអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចក៏ដោយ
ប៉ុន្តែពួកគេស្ថិតក្នុងក្រុមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតពីការប្រែប្រួលអាកាសធាតុ
ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងការរលាយផ្ទាំងទឹកកកជាដើម៕ (Reuters)

Post a Comment