ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញពិនិត្យការស្តារ កែសម្រួលប្រឡាយរំដោះទឹកតាមបណ្តោយផ្លូវជាតិលេខ៣៣អា និងជួសជុលផ្លូវ ២ខ្សែ នៅក្រុងកែប
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម
និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប រួមនិងក្រុមការងារ
បានអញ្ជើញចុះពិនិត្យការស្តារ និងកែលម្អប្រឡាយរំដោះទឹកមួយខ្សែតាមបណ្តោយផ្លូវជាតិលេខ
៣៣អា និងការជួសជុលផ្លូវចំនួន២ខ្សែ សកថិតក្នុងក្រុងកែប ខេត្តកែប
ដើម្បីសម្រួលការរស់នៅ ការធ្វើដំណើរ និងការរំដោះទឹកជូនប្រជាពលរដ្ឋ។
ក្នុងឪកាសអញ្ជើញចុះពិនិត្យការស្តារ និងកែសម្រួលប្រឡាយរំដោះទឹក
និងពិនិត្យការជួសជុលផ្លូវខាងលើនេះ ក៏មានការចូលរួមពី លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប មន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយម និងមន្រ្តីជំនាញនៃមន្ទីរសាធារណការ
និងដឹកជញ្ជូនផងដែរ។
សូមបញ្ជាក់ជូនថា ការស្តារ
និងថែទាំហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន គឺជាសេវាសាធារណៈដ៏ចាំបាច់
ក្នុងការបម្រើ ផលប្រយោជន៍រួម
និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកែប៕








Post a Comment