ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា កើនដល់ ៣៥៣៥នាក់
ការ៉ាកាស៖ អាជ្ញាធរនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់២លើក បានកើនដល់ ៣៥៣៥នាក់ ខណៈមនុស្សជិត ១៨០០០នាក់គ្មានផ្ទះសម្បែងស្នាក់នៅ ជាងមួយសប្ដាហ៍មកនេះបន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីវាយប្រហារលើរដ្ឋធានីការ៉ាកាស និងតំបន់ឆ្នេរស្ថិតនៅក្បែររដ្ឋធានីមួយនេះ។
ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា លោក Jorge
Rodriguez បាននិយាយនៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦
ថាតាមតួលេខផ្លូវការចុងក្រោយបំផុត មនុស្ស ១៦៧៤០នាក់បានរងរបួស និង
១៧៨៥៤នាក់គ្មានផ្ទះសម្បែងស្នាក់នៅ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ
និង៧.៥រ៉ិចទ័រដែលកើតឡើងក្នុងគម្លាតពីគ្នាត្រឹមប៉ុន្មាន
វិនាទីបានវាយប្រហារលើវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី២៤ ខែមិថុនា។
តួលេខថ្មីខាងលើបានគូសបញ្ជាក់ពីវិសាលភាពនៃគ្រោះមហន្តរាយនៅក្នុង
និងនៅជុំវិញរដ្ឋធានីការ៉ាកាស និងទីក្រុង La Guaira ជាទីដែលរងគ្រោះធ្ងន់ធ្ងរជាងគេ
ដោយសារគ្រោះរញ្ជួយដី
ចំពោះការកើនឡើងការរិះគន់ចំពោះចំណាត់ការរបស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡា។ ក្រៅពីនេះ
មនុស្សយ៉ាងហោច ១២៨០០នាក់កំពុងស្នាក់នៅ ក្នុងជំរំបណ្ដោះអាសន្នចំនួន៨០ទីតាំង
នៅទូទាំងរដ្ឋធានីការ៉ាកាស និងទីក្រុង La Guaira៕ (Reuters)

Post a Comment