ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី សំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ និងគ្រួសារយោធិនមរណៈ
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយ ឧត្តម សេនីយ៍ សៅ សុខា អគ្គ មេបញ្ជាការ រង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជ អាវុធហត្ថ លើផ្ទៃប្រទេស នៅព្រឹកទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ត្រីហេង ប៊ុនទី មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ និងគ្រួសារយោធិនមរណៈ ជួបការលំបាក ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយលើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៦) ដែលពិធីនេះរៀបចំឡើង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីហេង
ប៊ុនទីមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុបានធ្វើការពាំនាំនូវការផ្ដាំផ្ញើ
សាកសួរសុខទុក្ខ ក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតរបស់
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គ មេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
និងនាំយកអំណោយឧបត្ថម្ភជូនយោធិនចូលនិវត្តន៍ និងគ្រួសារយោធិនមរណ: ជួបការការលំបាក
សរុបចំនួន ៧៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន រួមមានអង្ករ ចំនួន០១បាវ ចំនួន២៥គីឡូក្រាម, មីខ្លាឃ្មុំ ចំនួន ០១កេសតូច, ទឹកក្រូច ចំនួន ០១កេស, ទឹកបរិសុទ្ធ ចំនួន ០១កេស ,ទឹកត្រី ចំនួន០១យួរ, ទឹកស៊ីអ៊ីវ ចំនួន០១យួរត្រីខ ចំនួន ០១យួរ និងថវិកា ចំនួន ១០០.០០០រៀលផងដែរ៕













Post a Comment