រដ្ឋមន្ត្រីកសិកម្ម ជំរុញប្រជានេសាទខេត្តកែបឲ្យរួមគ្នាគោរពច្បាប់ និងកែច្នៃធនធានជលផលដើម្បីលើកកម្ពស់សេដ្ឋកិច្ច
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទបានស្នើដល់គ្រប់ភាគីពាក់ព័ន្ធឲ្យបន្តចូលរួមគោរពច្បាប់
អភិរក្សធនធានសមុទ្រ និងចេះកែច្នៃធនធានជលផល ដើម្បីលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ច។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
អគារខណ្ឌរដ្ឋបាលជលផលខេត្តកែប នៅក្រុងកែប ខេត្តកែប នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា បន្ទាប់ពីអនុវត្តគម្រោងជលផលតំបន់ឆ្នេរ
និងសមុទ្រប្រកបដោយចីរភាព (SCMF
) ធនធានជលផល
និងប្រព័ន្ធអេកូឡូស៊ីសមុទ្រខេត្តកែបត្រូវបានស្តារឡើងវិញ
ធ្វើឲ្យមានវត្តមានពពួកសត្វកម្រ ដូចជាជ្រូកទឹក ត្រីផ្សោត អណ្តើកសមុទ្រ
និងសេះសមុទ្រកាន់តែច្រើនឡើង។
ឯកឧត្តមរដ្ឋមន្រ្តី
បានមានប្រសាសន៍ គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយចីរភាព (SCMF ) ជាគម្រោងគាំទ្រការស្តារ និងគ្រប់គ្រងធនធានជលផលតំបន់ឆ្នេរ
និងសមុទ្រប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ជីវភាពសហគមន៍នេសាទ
និងការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅខេត្តកែប។ ជាក់ស្តែងជាង៣ឆ្នាំចុងក្រោយនេះ
កិច្ចខិតខំប្រឹងប្រែងរួមគ្នា ទាំងរាជរដ្ឋាភិបាល អាជ្ញាធរ មន្ត្រីជំនាញ អង្គការដៃគូ
បានធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីសមុទ្រខេត្តកែបមានសុខភាពល្អ សម្បូរដោយជីវៈចម្រុះ
ពិសេសវត្តមាននៃពពួកសត្វកម្រធំៗ ដូចជាជ្រូកទឹក ផ្សោតផ្កាឈូក អណ្តើកសមុទ្រ
និងសេះសមុទ្រជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា
ការរៀបចំឲ្យមានតំបន់ការពារជលផល ការទម្លាក់ប្រអប់សិប្បនិម្មិតជា
គឺដើម្បីការពារប្រយោជន៍យូរអង្វែង មិនមែនដើម្បីហាមឃាត់
ឬធ្វើឲ្យរំខាន់ដល់ការនេសាទរបស់ពលរដ្ឋឡើយ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់ប្រជានេសាទឲ្យចូលរួមគោរពច្បាប់
អភិរក្សព្រែកកោងកាង ធនធាន និងជីវៈចម្រុះទាំងនៅតាមតំបន់ឆ្នេរទឹករាក់ និងនៅបាតសមុទ្រ
ពង្រឹងការកែច្នៃជលផល និងទាញយកប្រយោជន៍ ពីវិស័យទេសចរណ៍នៅតំបន់ឆ្នេរ
និងតំបន់ប្រជុំកោះឲ្យបានច្រើន ដើម្បីលើកម្ពស់ជីវភាព ក៏ដូចជាជួយទ្រទ្រង់ដល់សេដ្ឋកិច្ចខេត្ត
ខណៈដែលការអនុវត្តវិធានការច្បាប់
ចាប់ផ្តើមធ្វើចំពោះប្រជានេសាទដែលប្រព្រឹត្តបទល្មើស។
សូមបញ្ជាក់ថា គម្រោង SCMF បាននិងកំពុងអនុវត្តនៅខេត្តកែប
កំពត កោះកុង និងព្រះសីហនុ ដោយមានការគាំទ្រពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គោលបំណងសំខាន់ៗរួមមាន៖ស្តារធនធានត្រីនៅតំបន់ជិតឆ្នេរ ការពារស្មៅសមុទ្រ
និងផ្កាថ្ម កែលម្អទីតាំងចុះចតនេសាទ លើកកម្ពស់ជីវភាពសហគមន៍នេសាទ
បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ
ជំរុញការគ្រប់គ្រងធនធានសមុទ្រប្រកបដោយចីរភាព៕







Post a Comment