ស្ថាប័នចិនចេញផ្សាយរបាយការណ៍ស្តីពី"ការរិះគន់ផ្នែកប្រវត្តិសាស្ត្រនិងផ្នែកច្បាប់លើការទាមទាររបស់ហ្វីលីពីនចំពោះទឹកដីនៅសមុទ្រចិនខាងត្បូង"
បរទេស៖ យោងតាមដំណឹងរបស់ក្រសួងធនធានធម្មជាតិចិនឱ្យដឹងថា នៅថ្ងៃទី ៨ ខែកក្កដា វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអភិវឌ្ឍន៍សមុទ្រនៃក្រសួងធនធានធម្មជាតិចិនបានចេញផ្សាយរបាយការណ៍មួយដែលមានចំណងជើងថា "ការរិះគន់ផ្នែកប្រវត្តិសាស្ត្រនិងផ្នែកច្បាប់លើការទាមទាររបស់ហ្វីលីពីនចំពោះទឹកដីនៅសមុទ្រចិនខាងត្បូង" ក្នុងគោលបំណងពិនិត្យសង្កេតមើលថាតើការទាមទាររបស់ហ្វីលីពីនចំពោះទឹកដីនៅសមុទ្រចិនខាងត្បូងស្របនឹងច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់ជាទូទៅ និងឯកសារប្រវត្តិសាស្ត្រសាធារណេៈដែលអាចទុកចិត្តបានឬយ៉ាងណា ដើម្បីបញ្ជាក់ថាតើការទាមទារទឹកដីពាក់ព័ន្ធនេះសមស្របតាមច្បាប់អន្តរជាតិដែរឬទេ។
របាយការណ៍នេះចង្អុលបង្ហាញថា អំណះអំណាងពាក់ព័ន្ធដែលបង្ហាញដោយភាគីហ្វីលីពីនដើម្បីគាំទ្រការទាមទារទឹកដីនៅកោះHuangyan និងថ្មប៉ប្រះទឹកមួយចំនួននៅកោះNansha គឺខុសឆ្គង និងមួលបង្កាច់ឯកសារប្រវត្តិសាស្ត្រ ពោលគឺមិនអាចចាត់ទុកជាភស្តុតាងខាងផ្លូវច្បាប់។ វាគ្រាន់តែជាលេសសម្រាប់ហ្វីលីពីនប្រើដើម្បីគេចវេះពីការរឹតបន្តឹងនៃសន្ធិសញ្ញាអន្តរជាតិ និងវាតទីទឹកដីរបស់ខ្លួនដោយខុសច្បាប់តែប៉ុណ្ណោះ។ ការវាតទីទឹកដីរបស់ហ្វីលីពីនគឺជាការប៉ុនប៉ងប្រឆាំងនឹងប្រព័ន្ធច្បាប់អន្តរជាតិ និងបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងសណ្តាប់ធ្នាប់ក្រោយសង្គ្រាមលោកលើកទី២៕
Post a Comment