សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំដំឡើងឋានន្តរស័ក្តិជូនកងទ័ពចេញប្រយុទ្ធទាំង២លើក និងកំពុងបំពេញការងារនៅជួរមុខ
ខេត្តកណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឱ្យរៀបចំដំឡើងស័ក្តិ ដល់វីវកងទ័ពនៅជួរមុខ ដែលចេញប្រយុទ្ធទាំងពីរលើក ជាមូយខ្មាំងសត្រូវ និងកងទ័ពកំពុងឈរជើងការពារព្រំដែន នៅគ្រប់ទិសទាំងអស់ ។
ថ្លែងចេញពីវេទិកាចែកវិញ្ញាបនបត្រ
សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតីមានប្រសាសន៍ទៀតថា ថ្មីៗនេះ
សម្តេចបានស្នើឱ្យ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ
នៃកងយោធពលខេមរភូមិន្ទ ស្រង់ឈ្មោះយោធិន ជាពិសេសអ្នកទើបចូលមកបម្រើការពារទឹកដី
ដោយត្រូវរៀបចំតម្លើងស័ក្តិ ចំពោះយោធិនដែលចូលមកថ្មីៗ។
សម្តេចធិបតីបញ្ជាក់ទៀតថា
ចំពោះការបំពាក់មេដាយត្រូវរៀបចំ ឱ្យមានលក្ខណៈពិសេសដោយត្រូវបំពាក់ឱ្យបានគ្រប់ៗគ្នា
នៅតាមគ្រប់ទិសតំបន់ការពារព្រំដែន ដែលបានប្រយុទ្ធតតាំង ក្នុងពេលថៃ ឈ្លានពានកម្ពុជា
ទាំង២លើកនាឆ្នាំ២០២៥៕

Post a Comment