ប្រឡាយរំដោះទឹក និងផ្លូវ២ខ្សែ ក្នុងក្រុងកែប កំពុងត្រូវស្ដារ និងជួសជុលបន្ទាន់ ក្រោយរងការខូចខាតដោយជំនន់ទឹកភ្លៀង

អត្ថបទ៖ ទ្រី ហៀន

​ខេត្តកែប៖ ប្រឡាយរំដោះទឹកភ្លៀងមួយខ្សែតាមបណ្តោយផ្លូវជាតិលេខ ៣៣អា រួមជាមួយផ្លូវក្រុងចំនួន ២ ខ្សែទៀតក្នុងក្រុងកែប ដែលបានរងការខូចខាត និងកកស្ទះដោយសារភ្លៀងធ្លាក់ជាប់ៗគ្នានាពេលថ្មីៗនេះ កំពុងទទួលការស្ដារ និងជួសជុលឡើងវិញដំណាលគ្នា ដើម្បីដោះស្រាយបញ្ហាលិចលង់ និងសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ។
ប្រតិបត្តិការអន្តរាគមន៍ និងការដ្ឋានជួសជុលនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមការសម្របសម្រួលផ្ទាល់ពីលោក ហ៊ួរ មិថុនា ដោយមានកិច្ចជ្រោមជ្រែងយ៉ាងសកម្មពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប។ 

សូមជម្រាបថា ការចាត់វិធានការឆ្លើយតបបន្ទាន់នេះ ធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរំដោះទឹកជំនន់ទឹកភ្លៀងឱ្យបានឆាប់រហ័ស ធានាសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ និងជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរឡើងវិញ៕











Powered by Blogger.