អឺរ៉ុប កត់ត្រាពីការស្លាប់ជាង ១០០០០ករណី ពាក់ព័ន្ធរលកកម្តៅអំឡុងចុងខែមិថុនា
ព្រុចសែល៖ បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប បានរាយការណ៍ពីករណីស្លាប់ជាង ១០ ០០០ករណី អំឡុងពេលមានរលកកម្តៅខ្ពស់បំផុត ដែលបានបញ្ចេញឥទ្ធិពលនៅប៉ែកខាងលិចនៃទ្វីប កាលពីចុងខែមិថុនា។
EuroMOMO ដែលជាទីភ្នាក់ងារមួយ គាំទ្រដោយមជ្ឈមណ្ឌលបង្ការ និងតាមដានជំងឺឆ្លងអឺរ៉ុប (European Centre for
Disease Prevention and Control) និងអង្គការសុខភាពពិភពលោក
(WHO) បានបញ្ចេញរបាយការណ៍ថា ភាគច្រើនលើសលប់នៃអ្នកស្លាប់គឺជាង ៩ ០០០នាក់
ស្ថិតក្នុងចំណោមក្រុមមនុស្សមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។
រលកកម្តៅខ្លាំងអាចសម្លាប់មនុស្ស
តាមរយៈការបណ្តាលឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល ឬធ្វើទុកសរសៃឈាមបេះដូង
និងផ្លូវដង្ហើមធ្ងន់ធ្ងរ ហើយមនុស្សចាស់ងាយរងគ្រោះបំផុត។ លោក Lasse Vestergaard ប្រធានក្រុមគ្រូពេទ្យនៃវិទ្យាស្ថាន Statens Serum របស់ដាណឺម៉ាក ប្រាប់ Reuters
ថាតួលេខក្នុងឆ្នាំនេះពិតជាខ្ពស់ណាស់
ហើយវាពិបាកពន្យល់ថាអត្រាមរណភាពហួសប្រមាណនេះ
គឺគ្មានអ្វីក្រៅពីកត្តាអាកាសធាតុក្តៅខ្លាំង។
អ្នកវិទ្យាសាស្ត្រនិយាយថា
រលកកម្តៅនាចុងខែមិថុនាមិនអាចកើតឡើងទេ
ប្រសិនបើគ្មានបម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស
និងដែលបានកំពុងធ្វើឱ្យមានរលកកម្តៅកាន់តែញឹកញាប់ ជាមួយឥទ្ធិពលខ្លាំង។
តាមទិន្នន័យដែលប្រមូលផ្តុំចេញពីស្ថិតិមរណភាពជាតិ ក្នុងប្រទេសចំនួន ២៧
នៅអឺរ៉ុប ការស្លាប់កើតមានឡើងក្នុងសប្តាហ៍ថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា
ជាពេលដែលសីតុណ្ហភាពក្នុងប្រទេសបារាំង អេស្ប៉ាញ អង់គ្លេស និងប្រទេសដទៃទៀត
ឡើងដល់កម្រិតកំពូល៕ (Reuters)

Post a Comment