ផ្លូវមួយខ្សែ ក្នុងឃុំកោះប៉ង់ ស្រុកវើនសៃ ត្រូវបានបើកការដ្ឋានជួសជុលស្តារឡើងវិញ

 អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញបើកការដ្ឋានការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ១ខ្សែ

នាយកដ្ឋានវិស្វកម្មក្រសួងការងារជាតិ បើកការដ្ឋានការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន ១ខ្សែ ប្រវែង ១១ ៥០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូប្រអប់មុខប្រាំចំនួន ១កន្លែង លូប្រអប់មុខបីចំនួន ១កន្លែង លូមូលមុខមួយចំនួន៣កន្លែង បង្គោលសុវត្ថិភាពចំនួន១៦០ដើម ផ្លាកសញ្ញាចរាចរណ៍ចំនួន២០ផ្លាក និងផ្លាកឈ្មោះផ្លូវ ចំនួន ២កន្លែង ចាប់ពីភូមិប៉ាហយ ឃុំកោះប៉ង់ ស្រុកវើនសៃ ទៅឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី៕









 

Powered by Blogger.