ជ្រូកទឹក មួយក្បាលទៀត បានប្រទះឃើញជាថ្មីនៅតំបន់អភិរក្សនៃដែនសមុទ្រកម្ពុជា ក្នុងខេត្តកែប
ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំប្រឹងប្រែងអភិរក្ស។
យុទ្ធនាការដាក់ពង្រាយប្រអប់ជម្រកត្រីសិប្បនិម្មិត
បានជួយស្តារឡើងវិញនូវប្រភពចំណីអាហារ (ស្មៅសមុទ្រ)
ដែលទាក់ទាញឱ្យថនិកសត្វសមុទ្រដ៏កម្រប្រភេទនេះវិលមកវិញបាន។ មិនតែប៉ុណ្ណោះ
ជួយការពារនិង អភិរក្សជីវៈចម្រុះ ស្មៅសមុទ្រ ប្រព័ន្ធអេកូឡូស៊ីសមុទ្រល្អ
ធានាបាននូវនិរន្តរភាពជលផល គង់វង្ស និងផលនេសាទបានកើនឡើងថែមទៀត៕

Post a Comment