អាជ្ញាធរស្រុកដំណាក់ចង្អើរ នាំយកអំណោយរបស់អភិបាលខេត្ត ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ រួមជាមួយក្រុមការងារ អាជ្ញាធរឃុំពងទឹក និងភូមិ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ទៅប្រគល់ជូនគ្រួសារចាស់ជរាចំនួន ០២គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់របើកដំបូលផ្ទះ ស្ថិតក្នុងភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ។

​សកម្មភាពនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងគិតគូរពីសុខទុក្ខរបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលជានិច្ចកាលតែងតែនៅក្បែរ និងជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយគ្មានការជួយឧបត្ថម្ភនោះឡើយ។

​ក្នុងឱកាសនោះ គ្រួសាររងគ្រោះបានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិបាលខេត្ត និងអាជ្ញាធរស្រុក ដែលបានផ្តល់ការគាំទ្រទាំងស្មារតី និងសម្ភារ ដើម្បីជួយសម្រាលការលំបាកភ្លាមៗក្នុងគ្រាអាសន្ននេះ៕








 

Powered by Blogger.