សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី
ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តរតនគិរី ដែលជាខេត្តភាគឦសាននៃប្រទេសកម្ពុជា។
ពិធីសំណេះសំណាលនេះ
មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន
អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង
ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តជិត
៨០០នាក់។
សម្តេចតេជោ ហ៊ុន
សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជធានី ខេត្ត ក្រុង
ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ
ជាដំណើរឆ្ពោះទៅកាន់មូលដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ
ទី២៥ ខែមេសា ឆ្នាំ២០២៦។ រាជធានី ខេត្តចំនួន២០រួចមកហើយ ដែលសម្តេចតេជោ ហ៊ុន សែន
បានអញ្ជើញជួបសំណេះសំណាលរួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត
កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល
សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ខេត្តក្រចេះ និងមណ្ឌលគិរី។
កម្មវិធីជួបសំណេះសំណាលនេះ
គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក
និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន
ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ខេត្តរតនគិរី
មានព្រំប្រទល់ខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងកើតជាប់នឹងខេត្តយ៉ាឡាយ
និងខេត្តក្វាងង៉ាយ ប្រទេសវៀតណាម ដែលប្រវែងប្រមាណ ២២១គីឡូម៉ែត្រ
ខាងជើងជាប់នឹងខេត្តអត្តពឺ ប្រទេសឡាវ មានប្រវែងប្រមាណ ១៧០គីឡូម៉ែត្រ និងខាង
ត្បូងជាប់នឹងខេត្តមណ្ឌលគិរី។ មានចម្ងាយ
៥៨៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានផ្ទៃដីសរុប ១០,៧៨២គីឡូម៉ែត្រក្រឡា
និងរចនាសម្ព័ន្ធដែនដីចែកចេញជា ១ក្រុង ៨ស្រុក ៤៦ឃុំ ៤សង្កាត់ និង២៤៣ភូមិ។
ខេត្តមានប្រជាជនសរុបចំនួន ២៣៥,៨៣០នាក់
ក្នុងនោះប្រុសស្មើនឹង ៥០.៧១ ភាគរយ និងស្ត្រីស្មើនឹង ៤៩.២៨ភាគរយ ស្មើនឹង ៥៨,៦៨៨គ្រួសារ។
ខេត្តរតនគិរី
មានជនជាតិដើមភាគតិចចំនួន ៨អម្បូរ ក្នុងនោះមានជនជាតិព្នង ទំពួន ចារាយ គ្រឹង ព្រៅ
កាចក់ កាវ៉ែត ព្នង និងជនជាតិលន់ សរុបចំនួន ១៣២,១៩៩នាក់
ស្មើនឹង ៣៣,៩៨៧គ្រួសារ ប្រមាណ
៥៦.០២ ភាគរយនៃប្រជាជនសរុបទូទាំងខេត្ត។ ប្រជាពលរដ្ឋក្នុងខេត្តភាគច្រើនប្រកបរបរកសិកម្ម
ស្មើនឹង ៨៣,៥០ ភាគរយ របរធ្វើសិប្បកម្ម ០.៤០ភាគរយ
និងរបរសេវាកម្ម១៦.១ភាគរយ។ សេដ្ឋកិច្ចខេត្ត មានចំណូល ៤១៤ លានដុល្លារ
គិតត្រឹមឆ្នាំ២០២៥ មានកំណើន ៥.៣ភាគរយ និង GDP ១,៨៩៨ដុល្លារ/នាក់ ក្នុងឆ្នាំ២០២៥៕










Post a Comment