សហរដ្ឋអាមេរិក ចាយអស់ ៣៧,៥ពាន់លានដុល្លារ ក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយនៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ ថា ការចំណាយរបស់សហរដ្ឋអាមេរិកលើការធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ បានកើនដល់ ៣៧,៥ពាន់លានដុល្លារហើយមកទល់នឹងពេលនេះ ខណៈរូបលោកប្រឈមមុខនឹងការសួរចម្លើយដោយផ្ទាល់ពីក្រុមអ្នកតំណាងរាស្ត្រជាលើកដំបូងចាប់តាំងពីសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងវិញជាថ្មី។
សល់ពេល ៦ខែទៀត
មុននឹងការបោះឆ្នោតពាក់កណ្ដាលអាណត្តិចូលមកដល់នៅខែវិច្ឆិកាខាងមុខ
គណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ
ប្រហែលជាត្រូវប្រឈមនឹងឧបសគ្គកាន់តែខ្លាំងដើម្បីរក្សាការគ្រប់គ្រងសភាតំណាងរាស្ត្រ
និងព្រឹទ្ធសភា នៅក្នុងសំឡេងភាគច្រើន ខណៈគណបក្សប្រជាធិបតេយ្យកំពុងកើនប្រជាប្រិយភាពក្នុងការស្ទង់មតិ
ដ្បិតពួកគេបានទាញភ្ជាប់សង្រ្គាមអ៉ីរ៉ង់ទៅនឹងបញ្ហាសេដ្ឋកិច្ចប្រជាជនអាមេរិកកំពុងប្រឈម។
នៅក្នុងការផ្ដល់សក្ខីកម្មក្នុងទីក្រុងវ៉ាស៊ីនតោន
នៅចំពោះមុខក្រុមអ្នកតំណាងរាស្ត្រអាមេរិក លោក Hegseth បានបញ្ជាក់ថា ការចំណាយអស់ជាង ៣៧,៥ពាន់លានដុល្លារ
ក្នុងនោះរួមមានទាំងការចំណាយជាក់លាក់មួយចំនួនក្នុងសង្រ្គាម
ព្រមទាំងការប៉ាន់ស្មានការចំណាយរហូតដល់ថ្ងៃទី៣០ ខែកញ្ញា។
វាមិនទាន់ច្បាស់ថាតើមន្ទីរបញ្ចកោណបានគណនាលើការចំណាយយ៉ាងដូចម្ដេច នោះទេ? ប៉ុន្តែប្រភពមួយធ្លាប់បាននិយាយថា រដ្ឋបាលលោក ត្រាំ
វាយតម្លៃថា៦ថ្ងៃដំបូងនៃសង្រ្គាម សហរដ្ឋអាមេរិកបានចំណាយអស់យ៉ាងហោច ១១,៣ពាន់លានដុល្លារ។
សូមជម្រាបថា លោក
ត្រាំ កាលពីខែមិថុនា បានស្នើឱ្យសភាអាមេរិកអនុម័តកញ្ចប់ថវិកាជិត
៩០ពាន់លានដុល្លារបន្ថែមទៀត
ដែលភាគច្រើននៃកញ្ចប់ថវិកានេះត្រូវយកទៅប្រើពាក់ព័ន្ធនឹងសង្រ្គាមជាមួយអ៊ីរ៉ង់៕ (Reuters)

Post a Comment