តួលេខអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា កើនដល់ ៣៣៤២នាក់
ការ៉ាកាស៖ នាថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងព័ត៌មានវ៉េណេស៊ុយអេឡា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី ២លើកជាប់ៗគ្នា នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងដល់ ៣ ៣៤២នាក់។
តួលេខថ្មីក៏បង្ហាញផងដែរ ថាចំនួនអ្នករងរបួសមាន
១៦ ៤៧០នាក់ ខណៈដែលចំនួនអ្នកគ្មានផ្ទះសម្បែង កើនដល់ ១៧ ៣៤៥នាក់។
នៅក្នុងសុន្ទរកថារំលឹកខួបលើកទី
២១៥នៃទិវាឯករាជ្យជាតិវ៉េណេស៊ុយអេឡា ប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy
Rodriguez បានការពារសកម្មភាពរបស់រដ្ឋាភិបាលបន្ទាប់ពីការរញ្ជួយដី
ចំពេលមានការខកចិត្តកាន់តែខ្លាំងពាក់ព័ន្ធការងារជួយសង្រ្គោះ។ លោកស្រី Rodriguez
និយាយថា លោកស្រីបានបញ្ជាឱ្យដាក់ពង្រាយកងកម្លាំងសន្តិសុខភ្លាមៗ
ជាមួយការប្រកាសបង្កើតអង្គភាពយោធា ដើម្បីជួយដោះស្រាយភាពអាសន្ន និងគ្រោះមហន្តរាយ៕ (Reuters)

Post a Comment