ដានជើងវប្បធម៌របស់លោក Xi Jinping ៖ត្រូវតែ​ការពារបន្តវេន ​និង​ផ្សព្វផ្សា​ឱ្យ​ល្អ​នូវកំណ​ប់​ទ្រព្យវប្បធម៌ចិនទាំងនេះ

បរទេស៖ នៅខែឧសភា ឆ្នាំ២០២៥ លោក Xi Jinping ​​ប្រធានរដ្ឋចិន​បាន​ទៅទស្សនា​រូងភ្នំ ​Longmen ​នៅ​ទីក្រុង Luoyang ខេត្ត Henan។​ នៅ​​មុខ​រូងភ្នំ ​Binyang លោក​បាន​រំលឹក​ពី​បទពិសោធន៍​ក្នុង​ការការពារ​សិលាចារឹករាជវង្សSui​នៅពេលដែលលោកធ្វើការនៅស្រុក Zhengding ខេត្ត Hebei​ ហើយ​បានសង្កត់ធ្ងន់ថា “យើងត្រូវតែការពារ បន្តវេន​និងផ្សព្វផ្សាយ​ឱ្យ​បាន​ល្អ​នូវ​ទ្រព្យសម្បត្តិវប្បធម៌ចិនទាំងនេះ”។

    ចាប់ពី​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​លើកទី១៨មក​ ​ចាប់ពី​ទីក្រុង Hepu ​ភូមិភាគ​ស្វយ័ត ​Guangxi ​​ដល់​វិកិណ្ណដ្ឋាន Yinxu ​ខេត្ តHenan ពីវិកិណ្ណដ្ឋាន Sanxingdui ​ខេត្ត Sichuanដល់​ស្រុក Yunmeng ​ខេត្ ត​Hubei ដានជើង​វប្បធម៌​របស់លោក​ Xi ​Jinping បានគ្របដណ្តប់លើទីតាំងសំខាន់ៗនៃ​អរិយធម៌ចិន ដែលបាន​បង្ហាញពី​ការគិតគូរយ៉ាងស៊ីជម្រៅរបស់លោកដែល​ទទួល​​ខុសត្រូវចំពោះប្រវត្តិសាស្ត្រនិងប្រជាជន។
នៅឆ្នាំ២០២៥ រូងភ្នំ Longmen បានទទួលភ្ញៀវទេសចរជាង៨៥១ម៉ឺននាក់ ហើយ​ការរួមបញ្ចូលគ្នានៃវប្បធម៌​និងទេសចរណ៍​កំពុង​ក្លាយជា​ឧស្សាហកម្មសសរស្តម្ភ​ ឧស្សាហកម្មចិញ្ចឹមជីវិត​របស់​ប្រជាជន​និងឧស្សាហកម្ម​ដែល​ផ្តល់​សុភមង្គល។
   ការ​ការពារ បន្តវេន​និង​ផ្សព្វផ្សា​ឱ្យ​ល្អ​នូវ​ទ្រព្យ​សម្បត្តិវប្បធម៌ចិនទាំងនេះ​គឺ​ជា​ទំនួល​ខុសត្រូវ​របស់​អ្នក​ការពារ​វត្ថុបុរាណ​ជំនាន់នីមួយៗ ដែល​នឹងធ្វើ​ឱ្យវប្បធម៌ចិន​ភ្លឺចែងចាំង​ថែមទៀតនៅក្នុងយុគសម័យថ្មី៕



Powered by Blogger.