សេតវិមាន ការពារចំណាត់ការដាក់ទណ្ឌកម្មលើគុយបា ខណៈ UN ព្រមានពីគ្រោះថ្នាក់

វ៉ាស៊ីនតោន៖ មន្រ្តីរដ្ឋបាលលោក ត្រាំ បានការពារចំណាត់ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើប្រទេស គុយបា បន្ទាប់ពីប្រធានទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានព្រមានថា សកម្មភាពរបស់សហរដ្ឋអាមេរិក កំពុងបង្កគ្រោះថ្នាក់ដល់ការរស់នៅ និងអាយុជីវិតប្រជាជនគុយបា។

ឆ្លើយតបនឹងសំណើសុំការបញ្ជាក់ មន្រ្តីសេតវិមានម្នាក់បាននិយាយថាទណ្ឌកម្មទាំងនេះ កំណត់គោលដៅលើមេដឹកនាំ និងអង្គភាពគាំទ្ររបបដឹកនាំរបបគុយបា ដែលនាំឱ្យមានអស្ថិរភាពសន្តិសុខជាតិអាមេរិក។

កាលពីដើមសប្តាហ៍ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់ UN លោក Volker Turk បាននិយាយថា ចំណាត់ការរបស់សហរដ្ឋអាមេរិក បង្កផលប៉ះពាល់ដល់សិទ្ធិប្រជាជនគុយបា ជាពិសេសទាក់ទងនឹងការផ្គត់ផ្គង់ និងផ្តល់សេវាផ្សេងៗ រួមទាំងទឹក ស្បៀងអាហារ និងសុខាភិបាល។

ដោយចង្អុលបង្ហាញទៅការអត្ថាធិប្បាយរបស់ប្រមុខការទូតអាមេរិក មន្រ្តីសេតវិមានរូបនោះនិយាយថា រឿងតែមួយគត់ដែលរាំងផ្លូវ នោះគឺថ្នាក់ដឹកនាំបច្ចុប្បន្នរបស់គុយបា ដោយបន្ថែមថា ថ្នាក់ដឹកនាំនៃប្រទេសនេះ គួរតែធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក មុនពេលវាយឺតពេល៕ (Reuters)



 

Powered by Blogger.