កងរក្សាសន្តិភាព UN ម្នាក់ស្លាប់ និង ២នាក់របួស ក្នុងការបាញ់ផ្លោងគ្រាប់កាំភ្លើងនៅភាគខាងត្បូងលីបង់
បេរូត៖ កងកម្លាំងរក្សាសន្តិភាពបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅលីបង់ (UNIFIL) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា កងរក្សាសន្តិភាពម្នាក់បានបាត់បង់ជីវិត និង ២នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការបាញ់ផ្លោងគ្រាប់កាំភ្លើងត្បាល់ បានធ្លាក់ចំទីតាំងឈរជើងរបស់ពួកគេ កាលពីយប់ថ្ងៃពុធ។
យោងតាមសេចក្តីថ្លែងការណ៍របស់ UNIFIL
កងរក្សាសន្តិភាពដែលបានទទួលមរណភាពនោះ គឺដោយសារតែរងរបួសធ្ងន់ធ្ងរពេក
បន្ទាប់ពីគ្រាប់កាំភ្លើងត្បាល់បានធ្លាក់ចំតំបន់ម៉ាចាយូន (Marjayoun) នៅភាគអាគ្នេយ៍ប្រទេសលីបង់។ ដោយឡែក កងរក្សាសន្តិភាពពីរនាក់ទៀតដែលរងរបួស
កំពុងទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់នៅក្នុងមន្ទីរពេទ្យយោធា។
ទោះជាយ៉ាងណា
ស្ថាប័នអន្តរជាតិមួយនេះមិនបានបញ្ជាក់អំពីប្រភព
ឬទិសដៅនៃការបាញ់ផ្លោងគ្រាប់កាំភ្លើងត្បាល់ទាំងនោះនៅឡើយទេ ប៉ុន្តែបានប្រកាសថា
ខ្លួនបានចាប់ផ្តើមបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់
ដើម្បីស្វែងរកការពិតជុំវិញហេតុការណ៍ដ៏អាក្រក់នេះហើយ៕

Post a Comment