កម្លាំងអគ្គស្នងការនគរបាលជាតិ និងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យបន្ដចុះពិនិត្យទីតាំងចំនួន៣​​ សង្ស័យលបលួចប្រព្រឹត្តបទល្មើស Online Scams

ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ  ដឹកនាំដោយ ឯកឧត្តម  ឧត្តមសេនីយ៍ឯក  អុី សុខឃី ឣគ្គស្នងការរងនគរបាលជាតិ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយ លោក​ លៀម​ សូដា អភិបាលរងខេត្ត​ និងមានការចូលរួមពីកម្លាំងជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្ត​  ក្រោមការសម្របសម្រួលនីតិវិធីពី​ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​ ត្រួតពិនិត្យអគារស្នាក់នៅចំនួន០៣ ទីតាំង​ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីសង្ស័យរស់នៅប្រមូលផ្តុំ និងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានរកឃើញនិងបង្រ្កាប​ ជនបរទេសចំនួន ១៣២នាក់​​​ នៅទីតាំងទី៣ដែលមានអគារ G99 ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងសម្ភារវត្ថុតាងសង្ស័យបម្រើអោយការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)មួយចំនួន។

បច្ចុប្បន្ន​ ជនបរទេសរួមទាំងជនជាតិខ្មែរនៅទីតាំងនោះ សរុបចំនួន ១៥២ នាក់ ស្រី៤៦នាក់​ (ខ្មែរចំនួន៨នាក់ ស្រី) ត្រូវបានបញ្ជូនទៅរក្សាទុកនៅមណ្ឌលកងវ៉ាដើម្បីបន្តនីតិវិធី៕























Powered by Blogger.