សម្ដេចធិបតី ៖ ការកសាងធនធានមនុស្ស ជាកត្តាសំខាន់ ត្រូវយកចិត្តទុកដាក់សុខភាព
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍គូសបញ្ជាក់ថា ការកសាងធនធានមនុស្សមួយ ដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាពរបស់គាត់ តាំងពីតូចរហូតដល់គាត់ស្លាប់ទៅវិញ ។
មានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីអបអរសាទរទិវាជាតិ
អប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET
ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នាព្រឹកថ្ងៃចន្ទ
ទី១៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតីបានកសបញ្ជាក់ថា ការកសាងធនធានមនុស្សនេះ
គឺត្រូវធ្វើយ៉ាងណា ឱ្យពលរដ្ឋម្នាក់ៗ ពោរពេញទៅដោយសុខភាពល្អ ជាធនធានរបស់គ្រួសារ
មិនជាបន្ទុករបស់គ្រួសារ ព្រោះសុខមិនភាពល្អ គឺជាបន្ទុក ៕

Post a Comment