អាជ្ញាធរស្នើឱ្យក្រុមហ៊ុន រោងចក្រ សហគា្រសចូលរួម សហការដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

អត្ថបទ៖ ដេង ម៉ាវិន

ខេត្តស្ទឹងត្រែង៖ ជៀសវាងការប្រើប្រាស់កម្លាំងកុមារ ដើម្បីធានាបានសន្តិសុខសណ្ដាប់ធ្នាប់ និងទប់ស្កាត់បទល្មើសផ្សេងៗដោយស្របតាមគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពផងនោះ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង បានចុះធ្វើបច្ចុប្បន្នភាព កម្មករ និយោជិត ក្នុងរោងចក្រ ក្រុមហ៊ុន សហគ្រាស ។

ទន្ទឹមនឹងពេលចុះធ្វើបច្ចុប្បន្នភាព នៅក្នុងក្រុមហ៊ុនសល សុភា ពាណិជ្ជ លោក ឃឿប លីនណា ប្រធាន
មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា៖ការចុះធ្វើបច្ចុប្បន្នភាពក្នុងពេលនេះ គឺយោងតាមស្មារតីអង្គប្រជុំរបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ស្តីពីគោលនយោបាយភូមិ.ឃុំ.សង្កាត់មានសុវត្ថិភាព និងយោងតាមអនុក្រឹត្យលេខ ០៣ អនក្រ. ប.ក ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ។ ដោយកាលពីព្រឹកថ្មីៗកន្លងនេះ នាយកដ្ឋានការងារកុមារ បានសហការជាមួយមន្ទីរការងារចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការបង្ការ ទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ។ ដូចនេះមន្ទីរជំនាញសុំការសហការជាមួយក្រុមហ៊ុន សហគ្រាស តាមសិប្បកម្មនានា ដើម្បីរួមគ្នាទប់ស្កាត់ និងលុបបំបាត់ឱ្យបាននូវរាល់ទម្រង់នៃទាសភាពធ្ងន់ធ្ងរនៃពលកម្មកុមារ និងការងារប្រកបដោយគ្រោះថ្នាក់ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារខ្ពស់ និងការការពារសិទ្ធិកុមារបានយ៉ាងពិតប្រាកដ ។

រួមជាមួយគ្នានោះ លោក សាន់ និមល ស្នងការរងនគរបាលខេត្តស្ទឹងត្រែង ក៏បានបញ្ជាក់ថា៖ដើម្បីឈា
នទៅគ្រប់គ្រងឱ្យបានលើសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ អាជ្ញាធរមានសមត្ថកិច្ច ស្នើសុំ
ដល់ក្រុមហ៊ុន សហគ្រាសក្នុងខេត្តទាំងអស់ ត្រូវចូលរួមសហការ ដើម្បីរក្សាបាននូវសុវត្ថិភាព ជូនកម្មករ
និយោជិត និងក្រុមហ៊ុនផងដែរ ៕









Powered by Blogger.