មេដឹកនាំហេសបូឡា ទាមទារកាលបរិច្ឆេទនៃការដកកងទ័ពអ៊ីស្រាអែល ចេញពីលីបង់

បេរូត៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បានទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៊ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់ ខណៈដែលអាជ្ញាធរលីបង់និយាយថា ការបាញ់ប្រហារដោយអ៊ីស្រាអែល បានសម្លាប់មនុស្សពីរនាក់ ទោះជាមានបទឈប់បាញ់។

ប្រធានាធិបតីលីបង់ លោក Joseph Aoun បានជំទាស់នឹងកាន់កាប់របស់អ៊ីស្រាអែលនៅភាគខាងត្បូង និងការជ្រៀតជ្រែកពីបរទេសក្នុងកិច្ចការប្រទេសរបស់លោក ដែលសំដៅទៅដល់ការគាំទ្ររបស់អ៊ីរ៉ង់ចំពោះក្រុមហេសបូឡា ខណៈកិច្ចចរចាលើកទី ៥នៃអ៊ីស្រាអែល និងលីបង់ ចាប់ផ្តើមក្នុងទីក្រុងវ៉ាស៊ីនតោន។

ដោយឡែក អ្នកសម្រុះសម្រួលប៉ាគីស្ថាន និងកាតា បាននិយាយថា ទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន បានព្រមព្រៀងរកវិធីបន្ថយជម្លោះ ឈានទៅកំណត់ស្ថានភាពលីបង់ បន្ទាប់ពីកិច្ចចរចានៅប្រទេសស្វីស ស្តីពីការបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ាទាំងស្រុង ដែលអ៉ីរ៉ង់បានទាញភ្ជាប់ជាមួយការប្រយុទ្ធគ្នាក្នុងប្រទេសបង់។

តាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ NNA បុរសពីរនាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ នៅពេលដែលទាហានអ៊ីស្រាអែល បានបាញ់ប្រហារមកលើពូកគេ ពេលកំពុងឈរក្បែរកន្លែងជីកកាយដីផ្លូវមួយ ក្នុងសង្កាត់ Nabatieh al-Fawqa ភាគខាងត្បូងលីបង់៕ (AFP)



 

Powered by Blogger.