គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើវ៉េណេស៊ុយអេឡា បណ្តាកឱ្យអគារជាច្រើនខ្នងដួលរលំ

ការ៉ាកាស៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយបានវាយប្រហារលើភាគខាងលិចនៃរដ្ឋធានីការ៉ាកាស ប្រទេស វ៉េណេស៊ុយអេឡា កាលពីរសៀលថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) ដោយបង្កឱ្យអគារជាច្រើនរងការខូចខាត និងមួយចំនួនបានរដួលរលំ ខណៈការមានការព្រមានថាអាចនឹងមានមនុស្សស្លាប់របួសជាច្រើននាក់។

តាមទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS គ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ បានវាយប្រហារនៅចម្ងាយ ១៦០គីឡូម៉ែត្រពីភាគខាងលិចនៃរដ្ឋធានីការ៉ាកាស ហើយមួយនាទីក្រោយមក ការរញ្ជួយដី កម្រិត ៧.៥រ៉ិចទ័របានវាយប្រហារចំកន្លែងដដែល។ USGS បានឱ្យដឹងទៀតថាចំនួនអ្នកស្លាប់ និងរបួសអាចនឹងស្ថិតក្នុងកម្រិតខ្ពស់ ហើយការខូចខាតអាចនឹងមានវិសាលភាពធំ។ «មានអគារ រួមទាំងផ្ទះជាច្រើនខ្នងបានដួលរលំ ហើយយើងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្ដល់ជំនួយ»។ នេះជាការគូសបញ្ជាក់របស់រដ្ឋមន្ត្រីមហាផ្ទៃវ៉េណេស៊ុយអេឡា លោក Diosdado Cabello ដោយបន្ថែមថាក្រុមអ្នកជួយសង្រ្គោះកំពុងដឹកនាំប្រតិបត្តិការជួយសង្រ្គោះហើយ។

យ៉ាងណា ភ្លាមៗខាងអាជ្ញាធរវ៉េណេស៊ុយអេឡាមិនទាន់បញ្ជាក់ ឬវាយតម្លៃពីតួលេខអ្នកស្លាប់ ឬរងរបួសនៅឡើយទេ៕ (Reuters)



 

Powered by Blogger.