មន្ទីរព័ត៌មានរាជធានីភ្នំពេញរៀបចំយុទ្ធនាការ«និយាយាថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរព័ត៌មានរាជធានីភ្នំពេញ សហការជាមួយមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានរៀបចំយុទ្ធនាការ«និយាយាថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី ដែលមានសិស្សានុសិស្សចូលរួមប្រមាណ ២៣០០នាក់ ដើម្បីផ្សព្វផ្សាយពីការប្រើស្មាតហ្វូន និងព័ត៌មានពីបណ្តាញសង្គមសម្រាប់ជាប្រយោជន៍ដល់ការសិក្សា និងការរស់នៅ និងអំពីរបៀបនៃការបង្ការកុំឱ្យធ្លាក់ក្នុងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយដោយមិនដឹងខ្លួន។

ដើម្បីការពារខ្លួន និងសហគមន៍ យុវវ័យត្រូវអនុវត្តទម្លាប់ «៣កុំ ១ការពារ» ដូចខាងក្រោម÷

✍️ «៣កុំ» គឺ«កុំទាន់ជឿ!», «កុំទាន់ Share!», «កុំប្រហែស!» និង✍️ ១ការពារ គឺ«រួមគ្នាការពារដោយអក្ខរកម្មព័ត៌មាន»៕
















Powered by Blogger.