អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ព្រមព្រៀងបញ្ឈប់ការវាយប្រហារដាក់គ្នា បើកកិច្ចចរចាឡើងវិញ
វ៉ាស៊ីនតោន៖ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានព្រមព្រៀងបញ្ឈប់ការវាយប្រហារសងសឹកដាក់គ្នាថ្មីៗនេះនៅក្នុងតំបន់ឈូងសមុទ្រ ហើយចាប់ផ្ដើមកិច្ចចរចាឡើងវិញលើជម្លោះពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz ដែលនេះបានស្ដារឡើងវិញនូវក្ដីសង្ឃឹមក្នុងការសង្រ្គោះកិច្ចព្រមព្រៀងបឋមមួយដែលកំពុងស្ថិតនៅក្រោមសម្ពាធពីការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមកប៉ុន្មានថ្ងៃមកនេះ។
មន្ត្រីអាមេរិកម្នាក់បាននិយាយនៅថ្ងៃអាទិត្យ
ទី២៨ ខែមិថុនា ឆ្នាំ២០២៦ ថា កិច្ចចរចាបច្ចេកទេសគ្រោងនឹងបន្តធ្វើឡើងលើគ្រប់ចំណុចទាំងអស់នៃអនុស្សរណយោគយល់
MOU
ហើយភាគីទាំងសងខាងយល់ព្រមព្រៀងបញ្ឈប់ការវាយប្រហារដាក់គ្នា
ក្នុងពេលនេះ ដើម្បីអាចឱ្យកប៉ាល់ដឹកទំនិញធ្វើដំណើរដោយសេរី។
សារព័ត៌មានអាមេរិក Axios
ដែលជាអ្នករាយការណ៍មុនគេពីការបញ្ឈប់អរិភាពដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ
បាននិយាយថាកិច្ចចរចានឹងចាប់ផ្ដើមឡើងវិញនៅថ្ងៃអង្គារសប្ដាហ៍នេះក្នុងប្រទេសកាតា។
ការវិលត្រឡប់ទៅរកកិច្ចចរចាឡើងវិញនេះកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក
និងអ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក
បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាអ៊ីរ៉ង់បានវាយប្រហារលើកប៉ាល់ដឹកទំនិញក្នុងតំបន់ច្រកសមុទ្រ
Hormuz
កាលពីសប្ដាហ៍មុន។ ភ្លាមៗក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
គំរាមសម្លាប់ថ្នាក់ដឹកនាំអ៊ីរ៉ង់
ប្រសិនបើពួកគេមិនព្រមអនុវត្តតាមកិច្ចព្រមព្រៀងដើម្បី បិទបញ្ចប់សង្គ្រាមទេនោះ។
សូមជម្រាបថា កិច្ចព្រមព្រៀងបឋមមាន
១៤ចំណុចដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឯកភាពគ្នាកាលពីថ្ងៃទី១៧ ខែមិថុនា។ ទាំងសហរដ្ឋអាមេរិក
និងអ៊ីរ៉ង់បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកពីការបំពានបទឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី១៧
ខែមិថុនា៕ (Reuters)

Post a Comment