ឯកឧត្ដម ម៉ៅ ធនិន បញ្ចប់ទំនាស់ដីធ្លី ៧៣គ្រួសារ ជាមួយក្រុមហ៊ុន ជីបម៉ុង ស៊ីម៉ង់ត៍ នៅស្រុកបន្ទាយមាស ប្រកបដោយភាពរីករាយ
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្ដម
ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញចុះទៅសាលាស្រុកបន្ទាយមាសផ្ទាល់
ដើម្បីសម្របសម្រួលការទូទាត់ប្រាក់សំណងជូនប្រជាពលរដ្ឋ ៧៣ គ្រួសារ
ដែលមានដីក្នុងដែនអាជ្ញាបណ្ណ និងដែនសុវត្ថិភាពរបស់ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី
ស៊ីមេន (CMIC)។
យ៉ាងណា ក្រោមការសម្របសម្រួលប្រកបដោយគតិបណ្ឌិត ភាគីក្រុមហ៊ុន
និងប្រជាពលរដ្ឋបានឯកភាពគ្នាជាឯកច្ឆន្ទលើតម្លៃសំណងដ៏សមរម្យមួយ។
នាឱកាសនោះ
បងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តប្រគល់ប្លង់ដី និងទទួលយកថវិកាសំណងភ្លាមៗ
ក្នុងទឹកមុខញញឹមរំភើបរីករាយ និងពេញចិត្តគ្រប់ៗគ្នា។ នេះជាជោគជ័យថ្មីមួយទៀត នៃយុទ្ធសាស្ត្រដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ
របស់លោកអភិបាលខេត្តកំពត ដែលតែងតែតម្កល់ផលប្រយោជន៍ប្រជាជន និងការអភិវឌ្ឍជាចម្បង៕










Post a Comment