អាមេរិក និងសម្ព័ន្ធមិត្តណាតូ ត្រៀមបើកសមយុទ្ធយោធាទំហំតូចជាងមុននៅសមុទ្របាល់ទិក
រ៉ូស្តុក៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ (NATO) នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ ដោយសារតែកងនាវាជាច្រើនកំពុងជាប់ដៃក្នុងតំបន់ជម្លោះផ្សេងៗទៀត ប៉ុន្តែក្រុមមន្ត្រីបានអះអាងថា សមយុទ្ធនេះនៅតែអាចផ្ញើសារពីសាមគ្គីភាព និងភាពរឹងមាំទៅកាន់ប្រទេសរុស្ស៊ីដដែល។
សូមជម្រាបថា
សមយុទ្ធប្រចាំឆ្នាំដែលធ្លាប់បានធ្វើឡើងជាង ៥ទសវត្សរ៍មកនេះ
នឹងមានការចូលរួមពីនាវាប្រមាណ ២០គ្រឿង មកពី ១៥ប្រទេស ជាមួយនឹងកម្លាំងទ័ពជិត ៦,០០០នាក់ ដែលទំហំនេះគឺមានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ
បើធៀបនឹងសមយុទ្ធកាលពីឆ្នាំមុន។ ក្រុមមន្ត្រីបានពន្យល់ថា ការរួមតូចនៃទំហំសមយុទ្ធនេះ
ឆ្លុះបញ្ចាំងពីតថភាពប្រតិបត្តិការជាក់ស្តែង ដោយសារតែកងទ័ពជើងទឹកលោកខាងលិច
កំពុងជាប់រវល់នៅតំបន់ផ្សេងៗ ជាពិសេសនៅច្រកសមុទ្រហ័រមូស និងតំបន់អាកទិក៕ (Reuters)

Post a Comment