អ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា កើនដល់៩២០នាក់ ខណៈរាប់ម៉ឺននាក់បាត់ខ្លួន
ការ៉ាកាស៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដី២លើកវាយប្រហារលើវ៉េណេស៊ុយអេឡា បានកើនឡើងដល់ ៩២០នាក់ហើយនៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ខណៈមនុស្សរាប់ម៉ឺននាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន ខណៈក្រុមអ្នកជួយសង្រ្គោះដោយមានជំនួយគាំទ្រពីអន្តរជាតិកំពុងបន្តប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ។
ប្រមុខទីភ្នាក់ងារផ្ដល់ជំនួយរបស់អង្គការសហប្រជាជាតិ
លោក Tom
Fletcher បានប្រាប់ AFP ថាមនុស្សជាង ៥០
០០០នាក់បាន និងកំពុងបាត់ខ្លួន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ចំនួន
២លើកបានវាយប្រហារលើវ៉េណេស៊ុយអេឡាកាលពីថ្ងៃពុធសប្ដាហ៍នេះ
បណ្ដាលឱ្យអគារជាច្រើនបាក់រលំនៅភាគខាងជើងនៃប្រទេស។ តំបន់ La Guaira ដែលស្ថិតនៅក្បែររដ្ឋធានីការ៉ាកាស
គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេដោយមានអគារជាច្រើនបានបាក់រលំ
ដោយសារតែគ្រោះរញ្ជួយដីកម្រិត ៧,២ និង៧,៥រ៉ិចទ័រ។
រដ្ឋាភិបាលវ៉េណេស៊ុយអេឡាវិញបានឱ្យដឹងថាមនុស្ស
១៧២នាក់កំពុងជាប់នៅក្រោមគំនរអគារដែលបានបាក់រលំ ៩២០នាក់បានស្លាប់ និង
៣៣៦០នាក់បានរងរបួស។ កាលពីថ្ងៃសុក្រ រញ្ជួយដីកម្រិត ៤,៩រ៉ិចទ័របានកើតឡើងជាថ្មី ដោយបង្ករំញ័រដល់រដ្ឋធានីការ៉ាកាស និងទីក្រុង Maracay។
បើតាមអង្គការសហប្រជាជាតិ
ក្រុមអ្នកជួយសង្រ្គោះ និងស្វែងរកមកពីបណ្ដាប្រទេសយ៉ាងហោច ១៧
បានកំពុងជួយជាកម្លាំងដល់អាជ្ញាធរវ៉េណេស៊ុយអេឡាដើម្បីតាមស្វែងរក
អ្នកដែលអាចនៅរស់រានមានជីវិត។ ក្នុងនោះដែរ សហរដ្ឋអាមេរិកបានប្រកាសផ្ដល់ជំនួយ
១៥០លានដុល្លារ ព្រមទាំងបន្ធូរបន្ថយទណ្ឌកម្ម ខណៈយោធាអាមេរិកបានបញ្ជូននាវា២គ្រឿង
និងឧទ្ធម្ភាគចក្រ ព្រមទាំងយន្ដហោះទៅគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ៕ (AFP)

Post a Comment