សម្ដេចធិបតី ៖ បញ្ហាព្រំដែនធ្វើឱ្យយើងដឹងថា បើមិនខ្លាំងគ្មាននរណាមកជួយយើងទេ

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បញ្ហាព្រំដែនកម្ពុជានិងថៃធ្វើឱ្យដឹងថា បើមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយទេ ។

ក្នុងពិធីសំណេះសំណាល និងពិសាភោជនា ហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដូច្នេះ ដើម្បីឱ្យខ្លួនឯងខ្លាំង កាន់តែរឹងមាំ ត្រូវ រួមគ្នាផលិតរាល់ ផលិតផលទាំងអស់ ប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យ ៕



 

Powered by Blogger.