អាមេរិកបង្គាប់ឱ្យសម្ព័ន្ធមិត្តអឺរ៉ុប និងកាណាដា បង្កើនកម្លាំងដែនអាកាស និងជើងទឹករបស់ណាតូ
ព្រុចសែល៖ មេបញ្ជាការកំពូលរបស់អង្គការណាតូ (NATO) បានថ្លែងនៅថ្ងៃពុធថា សហរដ្ឋអាមេរិករំពឹងថាសម្ព័ន្ធមិត្តអឺរ៉ុប និងកាណាដា នឹងបង្កើនចំនួនយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ខ្លួនយ៉ាងឆាប់រហ័ស ដើម្បីជួយសម្រាលបន្ទុកយោធារបស់ទីក្រុងវ៉ាស៊ីនតោន។
សេចក្តីថ្លែងការណ៍របស់ឧត្តមសេនីយ៍នៃកងទ័ពអាកាសអាមេរិក
លោក អាឡិចសឹស ហ្គ្រីនឃេវិច (Alexus Grynkewich) ដែលជាមេបញ្ជាការកំពូលណាតូ
និងជាប្រមុខកងទ័ពអាមេរិកប្រចាំអឺរ៉ុប ធ្វើឡើងបន្ទាប់ពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ
បានសម្រេចចិត្តកាត់បន្ថយការរួមចំណែកកម្លាំងយោធារបស់អាមេរិកចំពោះណាតូ
ក្នុងករណីមានវិបត្តិ។ លោក ត្រាំ តែងតែរិះគន់ណាតូ និងបានសង្កត់ធ្ងន់ថា
សមាជិកអឺរ៉ុបត្រូវតែទទួលខុសត្រូវចម្បងលើការការពារទ្វីបរបស់ខ្លួន។
លោក ហ្គ្រីនឃេវិច បានបញ្ជាក់ថា យន្តហោះចម្បាំង
និងនាវាចម្បាំង គឺជាវិស័យពីរដែលកាណាដា និងសម្ព័ន្ធមិត្តអឺរ៉ុបអាចចូលរួមបង្កើនសមត្ថភាពបានភ្លាមៗ
ខណៈដែលអាមេរិកកំពុងកាត់បន្ថយកម្លាំងរបស់ខ្លួនពីណាតូ
ដើម្បីបង្វែរការយកចិត្តទុកដាក់ទៅកាន់តំបន់ផ្សេងទៀត
ចំពេលដែលពិភពលោកកំពុងប្រឈមនឹងលទ្ធភាពផ្ទុះជម្លោះក្នុងពេលតែមួយនៅសមរភូមិជាច្រើន៕ (Reuters)

Post a Comment