អាមេរិក និងកូរ៉េខាងត្បូង ជួបពិភាក្សាពីយុទ្ធសាស្ត្រទប់ទល់នុយក្លេអ៊ែរ ខណៈកូរ៉េខាងជើងកំពុងពង្រីកឃ្លាំងអាវុធយ៉ាងគំហុក
សេអ៊ូល៖ មន្ត្រីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានរៀបចំកិច្ចប្រជុំក្រុមពិគ្រោះយោបល់ នុយក្លេអ៊ែរ (NCG) នៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាពីការពង្រឹងយុទ្ធសាស្ត្រកំញើញនុយក្លេអ៊ែរ និងការត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង។
កិច្ចប្រជុំនេះប្រព្រឹត្តទៅចំពេលមានក្តីបារម្ភយ៉ាងខ្លាំង
ក្រោយពីកូរ៉េខាងជើងបានបញ្ចេញរូបភាពមេដឹកនាំ លោក គីម ជុងអ៊ុន
ចុះត្រួតពិនិត្យរោងចក្រផលិតសារធាតុនុយក្លេអ៊ែរថ្មីមួយ
និងបានបញ្ជាឱ្យបង្កើនការផលិតអាវុធនុយក្លេអ៊ែរជាលំដាប់។
ភាគីទាំងពីរបានពិនិត្យមើលវឌ្ឍនភាពការងារជាច្រើន រួមមាន ការចែករំលែកព័ត៌មាន
នីតិវិធីដោះស្រាយវិបត្តិ និងការធ្វើសមយុទ្ធរួមគ្នា
ដើម្បីធានាបាននូវការត្រៀមខ្លួនរបស់សម្ព័ន្ធមិត្ត។
ក្រុមអ្នកជំនាញបានវាយតម្លៃថា
សមត្ថភាពផលិតសារធាតុនុយក្លេអ៊ែរកម្រិតអាវុធរបស់ទីក្រុងព្យុងយ៉ាង (Pyongyang) អាចនឹងកើនឡើងខ្ពស់ជាងការរំពឹងទុកឆ្ងាយណាស់។
យោងតាមរបាយការណ៍វិភាគ គ្រាន់តែរោងចក្រថ្មីនៅយ៉ុងប្យន (Yongbyon) មួយ អាចមានម៉ាស៊ីនសង់ទ្រីហ្វុយ (Centrifuges) ជាង
៩,០០០គ្រឿង
ដែលមានសមត្ថភាពផលិតអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់បាន ១៦០គីឡូក្រាមក្នុងមួយឆ្នាំ
បន្ថែមពីលើសមត្ថភាពផលិតចាស់ដែលមានប្រហែល ២១៥គីឡូក្រាមរួចទៅហើយ
ដែលការណ៍នេះនឹងធ្វើឱ្យសមត្ថភាពនុយក្លេអ៊ែរសរុបរបស់កូរ៉េខាងជើងអាចកើនឡើងដល់
៧៥ភាគរយឯណោះ៕ (Reuters)

Post a Comment