លោក ហ៊ួរ មិថុនា ដឹកនាំអាជ្ញាធរ និងមន្ទីរជំនាញចុះពិនិត្យស្ថានភាពទំនប់ស្តុកទឹកសំខាន់ៗ សម្រាប់បម្រើប្រើប្រាស់នារដូវប្រាំង
អត្ថបទ : ទ្រី ហៀន
ខេត្តកែប÷ នៅរសៀលថ្ងៃទៅ១៧ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប បានដឹកនាំអាជ្ញាធរ និងមន្ទីរជំនាញចុះពិនិត្យស្ថានភាពទំនប់ស្តុកទឹកសំខាន់ៗ នៅក្នុងភូមិសាស្រ្តខេត្តកែប រួមមាន ទំនប់អូរថ្ម និងទំនប់អង្ក្រង ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។បើតាមលោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប ការចុះពិនិត្យស្ថានភាពទំបន់ស្តុកទឹកខាងលើ គឺដើម្បីតាមដានស្ថានភាពការស្តុកទឹក និងធានាការរក្សារបាននូវប្រភពទឹកគ្រប់គ្រាន់ សម្រាប់បម្រើការប្រើប្រាស់ និងការងារបង្កបង្កើនផលនារដូវប្រាំងខាងមុខនេះ៕












Post a Comment