សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ច និងពិនិត្យមើលអគារ ទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារ ទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។
សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ
បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល
នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថិតនៅខណ្ឌជ្រោយចង្វារ
រាជធានីភ្នំពេញ។
អគារថ្មីនេះ ត្រូវបានរៀបចំ
ដោយមានការគិតគូរបានយ៉ាងល្អិតល្អន់ ដោយមានបំពាក់ នូវឧបករណ៍បច្ចេកវិទ្យាទំនើប
ដើម្បីបម្រើដល់ការគ្រប់គ្រង ការប្រើប្រាស់ ការថែទាំ និងការធានា សន្តិសុខ
និងសុវត្ថិភាពរបស់អគារ គួបផ្សំជាមួយរចនាបថ និងស្នាដៃវប្បធម៌ខ្មែរយ៉ាងប្រណីត ។
ជាងនេះ អគារនេះត្រូវបានរៀបចំដោយមានមុខងារគ្រប់ជ្រុងជ្រោយ ដែលអាចបម្រើ
ដល់គ្រប់តម្រូវការ របស់អ្នកប្រើប្រាស់ ទាំងការបំពេញការងារ ការមកទទួលសេវាពន្ធដារ
និងការ ទទួលបានសេវាគាំទ្រ ពាក់ព័ន្ធផ្សេងៗទៀត ៕










Post a Comment