បទវិភាគ៖ ឆ្លងកាត់រយៈពេល៦៥ឆ្នាំ៖សហគមន៍ជោគវាសនារួមចិន-ឡាវ"គ្រប់រដូវកាល"បានឡើងដល់កម្រិតថ្មីទៀត
បរទេស៖ "ការកសាងសហគមន៍ជោគវាសនារួមចិន-ឡាវឈានទៅរកកម្រិតកាន់តែខ្ពស់" "ឡាវរំពឹងថានឹងដកស្រង់បទពិសោធអភិវឌ្ឍន៍ពីប្រទេសចិន"ល។ល ទាក់ទងនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Thongloun Sisoulith អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋឡាវនៅប្រទេសចិនពីថ្ងៃទី២ដល់ថ្ងៃទី៦ខែមិថុនា ប្រទេសទាំងពីរចិននិងឡាវព្រមទាំងមតិអន្តរជាតិបាននាំគ្នាវាយតម្លៃយ៉ាងសកម្ម។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំកំពូលនៃបក្សនិងរដ្ឋនៃប្រទេសទាំងពីរបានឯកភាពគ្នាជំរុញឱ្យទំនាក់ទំនងចិន-ឡាវសម្រេចបាននូវការលោតផ្លោះថ្មី ដោយពួតដៃគ្នាកសាងសហគមន៍ជោគវាសនារួមចិន-ឡាវគ្រប់រដូវកាលក្នុងយុគសម័យថ្មី ។ ឥស្សរជនវិភាគបានសម្គាល់ឃើញថា នេះនឹងជំរុញយ៉ាងខ្លាំងដល់ទំនាក់ទំនងចិន-ឡាវនិងបុព្វហេតុទំនើបកម្មដែលមានលក្ខណៈពិសេសរៀងៗខ្លួនឱ្យឈានចូលដំណាក់កាលថ្មីដើម្បីធ្វើជាគំរូសម្រាប់ការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិផងដែរ ។
ដំណើរទស្សនកិច្ចរបស់លោក Thongloun Sisoulith នៅប្រទេសចិនលើកនេះធ្វើឡើងចំពេលខួបទី៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតចិន-ឡាវនិងជា"ឆ្នាំមិត្តភាពចិន-ឡាវ"ដែលមានសារសំខាន់ណាស់ ។ ចាប់តាំងពីការបើកឱ្យដំណើរការខ្សែរថភ្លើងចិន-ឡាវដែលជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនិងតំបន់ រហូតដល់"គម្រោងធំទាំង៨ជាជំនួយរបស់ភាគីចិនចំពោះឡាវ"ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាបន្តបន្ទាប់ សុទ្ធតែជាសក្ខីភាពនៃប្រសិទ្ធភាពនៃការកសាងសហគមន៍ជោគវាសនារួមចិន-ឡាវ ។ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក គឺជាអត្ថន័យដែលគួរតែមានក្នុងការលើកកម្ពស់ការកំណត់ទម្រង់នៃទំនាក់ទំនងទ្វេភាគីចិន-ឡាវ ។ បច្ចុប្បន្ននេះ ចិនជាប្រទេសវិនិយោគធំទីមួយនិងជាដៃគូពាណិជ្ជកម្មធំទីពីររបស់ឡាវ ។ នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីបានឡើងដល់៩,៨២ពាន់លានដុល្លារអាមេរិកដែលកើនឡើង១៩,៣% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ក្នុងនាមជាគម្រោងជានិមិត្តសញ្ញានៃការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ចាប់ពីបានដាក់ឱ្យដំណើរការអស់រយៈពេលជាង៤ឆ្នាំមក ផ្លូវដែកចិន-ឡាវបានបើកបររថភ្លើងដឹកអ្នកដំណើរសរុបជាង១សែនជើង ដឹកជញ្ជូនអ្នកដំណើរសរុបលើសពី៧៣លាននាក់ និងដឹកទំនិញសរុបជាង៨៤លានតោន ដែលបានក្លាយជា"ច្រកមាស"សម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងចិននិងឡាវនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ។


Post a Comment