លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយសហគ្រិនអាមេរិកដែលអមដំណើរលោកត្រាំ ប្រធានាធិបតីអាមេរិកធ្វើទស្សនកិច្ចនៅប្រទេសចិន
បរទេស៖ ព្រឹកថ្ងៃទី ១៤ ខែឧសភា ក្នុងអំឡុងពេលជួបពិភាក្សាការងារជាមួយលោកត្រាំ ប្រធានាធិបតីអាមេរិកដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយសហគ្រិនអាមេរិកដែលអមដំណើរលោកត្រាំ ធ្វើទស្សនកិច្ចនៅប្រទេសចិន ។
លោកត្រាំបានថ្លែងថា ដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ ខ្ញុំបាននាំតំណាងមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មឆ្នើមៗមកជាមួយ ពួកគេសុទ្ធតែគោរពនិងយកចិត្តទុកដាក់ចំពោះប្រទេសចិន ហើយខ្ញុំបានលើកទឹកចិត្តឱ្យពួកគេពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ។ជាការឆ្លើយតប លោក Xi Jinping បានលើកឡើងថា ទ្វារបើកទូលាយរបស់ចិននឹងបើកចំហកាន់តែធំឡើងៗ ហើយភាគីចិនស្វាគមន៍ចំពោះភាគីអាមេរិកដែលមានបំណងបង្កើនកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។ ជឿជាក់ថា សហគ្រាសអាមេរិកនឹងមានការអភិវឌ្ឍកាន់តែធំទូលាយនៅក្នុងប្រទេសចិននាពេលអនាគត ៕

Post a Comment