UN ទាមទារឱ្យអ៊ីស្រាអែលទប់ស្កាត់អំពើប្រល័យពូជសាសន៍ នៅតំបន់ហ្គាហ្សា
ហ្សឺណែវ៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទ បានចេញសេចក្តីទាមទារឱ្យប្រទេសអ៊ីស្រាអែល ចាត់វិធានការទប់ស្កាត់រាល់អំពើ «ប្រល័យពូជសាសន៍» នៅតំបន់ហ្គាហ្សា ព្រមទាំងបានថ្កោលទោសយ៉ាងខ្លាំងចំពោះសញ្ញាណនៃការធ្វើ «ការបោសសម្អាតពូជសាសន៍» នៅក្នុងដែនដីប៉ាឡេស្ទីន និងតំបន់ West Bank។
នៅក្នុងរបាយការណ៍ថ្មីមួយ
ការិយាល័យសិទ្ធិមនុស្ស UN បានគូសបញ្ជាក់ថា
សកម្មភាពរបស់អ៊ីស្រាអែលនៅហ្គាហ្សាចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីខែតុលា
ឆ្នាំ២០២៣មក គឺជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» លើច្បាប់អន្តរជាតិ ដែលករណីជាច្រើនអាចចាត់ទុកថាជា «ឧក្រិដ្ឋកម្មសង្គ្រាម
និងឧក្រិដ្ឋកម្មដ៏ឃោរឃៅ»។ ប្រធានសិទ្ធិមនុស្ស លោក វ៉លកឺ ធើក
(Volker Turk) បានអំពាវនាវឱ្យអ៊ីស្រាអែលគោរពតាមដីការបស់តុលាការយុត្តិធម៌អន្តរជាតិ
(ICJ) ឆ្នាំ២០២៤
ដើម្បីធានាថាកងទ័ពរបស់ខ្លួនមិនពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍។
សូមជម្រាបថា កន្លងមក
អ៊ីស្រាអែលតែងតែទាត់ចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ទាំងនេះ
ដែលត្រូវបានលើកឡើងដោយក្រុមសិទ្ធិមនុស្ស និងអ្នកជំនាញឯករាជ្យ
ប៉ុន្តែនេះគឺជាលើកទីមួយហើយដែលស្ថាប័នកំពូលរបស់អង្គការសហប្រជាជាតិផ្ទាល់
បានចេញមុខទាមទារ និងប្រើប្រាស់ពាក្យ «ប្រល័យពូជសាសន៍»
ចំៗបែបនេះដាក់អ៊ីស្រាអែល៕

Post a Comment