លោក លី សុភាលីន អភិបាលស្រុកពញាក្រែក ជូនដំណឹងដល់ម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់ ក្នុងករណីមានទទួលភ្ញៀវអន្តរជាតិដែលមិនមានឯកសារត្រឹមត្រូវ និងមានការបើក Scams Online បើរកឃើញម្ចាស់ទីតាំងជាប់ទោសព្រហ្មទណ្ឌ
ខេត្តត្បូងឃ្មុំ៖ លោក លី សុភាលីន អភិបាលនៃគណ:អភិបាលស្រុកពញាក្រែក សូមជូនម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មេត្តាជ្រាបថា÷
ការដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើរកឃើញត្រូវទទួលពិន័យក្នុងម្នាក់ ៤លានរៀល (១,០០០ដុល្លារ) ឫលេីសពីនេះទៅតាមស្ថានភាពបទល្មេីស (ច្បាប់ក៏បានអនុវត្ត ចំពោះទីតាំងមួយចំនួនរួចហើយ ដោយគ្មានការលើកលែងជាដាច់ខាត) ហេីយប្រសិនបើរកឃើញមានការសហការបើក Scam Online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌបន្ថែមទៀត។កុំដេីម្បីផលប្រយោជន៍តិចតួច បំផ្លាញកិត្តិយសស្រុក ខេត្ត និងជាតិខ្លួនឯង។ អាជ្ញាធរមានសមត្ថកិច្ច នឹងស្រាវជ្រាវ អនុវត្តច្បាប់គ្រប់ទីកន្លែង ដោយមិនលេីកលែងឡើយ។
គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់នៃខេត្តត្បូងឃ្មុំ បានសច្ចាធានាជូនសម្តេចធិបតី នាយករដ្ឋមន្ត្រីរួចហើយ ហេីយប្តេជ្ញា បោសសំអាត Scam online អោយអស់ពីមូលដ្ឋានស្រុក និងខេត្ត ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជាយើង។
សូមម្ចាស់ទីតាំង បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមកុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំអន្តរាគមន៍ និងសូមសហការរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដេីម្បីប្តេជ្ញាចិត្តរួមគ្នា រៀបចំសម្អាតផ្ទះយើងអោយបានស្អាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិ ឱ្យបានរឹងមាំបន្ថែមទៀត។
សូមបងប្អូនទំនាក់ទំនងផ្តល់ព័ត៌មាន តាមរយ:លេខទូរស័ព្ទ៖
១.លោក លី សុភាលីន អភិបាល នៃគណៈអភិបាលស្រុកពញាក្រែក 097 88 77 446
២.លោក ថាញ់ សុខវ៉ាត អធិការនគរបាលស្រុក 097 22 22 728
៣.លោក ស្រ៊ុន ផឹងឡាយ មេបញ្ជាការកងរាជអាវុធហត្ថស្រុក 097 9999957

Post a Comment