ក្រសួងមហាផ្ទៃ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃ ចោទប្រកាន់សមត្ថកិច្ចកម្ពុជាថាព្យាយាមពន្យារពេលបញ្ជូនពលរដ្ឋថៃដែលឃាត់ខ្លួន ក្នុងប្រតិបត្តិការបោសសម្អាតបទល្មើស Online Scams
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសព័ត៌មាន បដិសេធទាំងស្រុងចំពោះសារព័ត៌មានរបស់ថៃ The Nation និង Khaosod English បានចុះផ្សាយព័ត៌មានចោទប្រកាន់មកលើសមត្ថកិច្ចកម្ពុជា ថា បានព្យាយាមពន្យារពេលបញ្ជូនពលរដ្ឋថៃ ចំនួន ៦៣៥នាក់ ដែលសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនបាន ក្នុងប្រតិបត្តិការបោសសម្អាតបទល្មើស Online Scams៕



Post a Comment