លោក ត្រាំ៖ លោក ស៊ី ជីនពីង បង្ហាញចេតនាចង់ជួយបើកច្រកសមុទ្រ Hormuz សន្យាមិនបញ្ជូនអាវុធឱ្យអ៊ីរ៉ង់
ប៉េកាំង៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបង្ហាញចេតនាចង់ជួយបើកច្រកសមុទ្រ Hormuz ហើយសន្យាថានឹងមិនបញ្ជូនអាវុធ ឬបរិក្ខារយោធាទៅឱ្យអ៊ីរ៉ង់នៅក្នុងសង្រ្គាមដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាអ្នកចាប់ផ្ដើមមុននោះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox
News កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦
និងបន្ទាប់ពីបានជួបលោក ស៊ី ជីនពីងក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង លោក ត្រាំ
បានគូសបញ្ជាក់ថា «លោក ស៊ី
ជីនពីងបាននិយាយថាលោកនឹងមិនបញ្ជូនបរិក្ខារយោធា (ទៅឱ្យអ៊ីរ៉ង់)
នោះទេ...គាត់ចង់ឃើញច្រកសមុទ្រ Hormuz បើកឡើងវិញ
ហើយថានឹងជួយគាំទ្រដល់កិច្ចការមួយនេះ»។
នៅថ្ងៃសុក្រ ទី១៥ ខែឧសភានេះ
តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ក៏បានអះអាងដែរថាក្រុមមន្ត្រីចិនចង់ឃើញច្រកសមុទ្រ
Hormuz បើកឡើងវិញ ដោយមិនមានការរឹតត្បិត
ឬយកថ្លៃឆ្លងកាត់អ្វីទាំងអស់៕

Post a Comment