ត្រាំ បញ្ចេញផែនការឱ្យកងកម្លាំងអមកប៉ាល់ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាសហរដ្ឋអាមេរិកមានកិច្ចពិភាក្សាប្រកបដោយ ភាពវិជ្ជមានជាមួយអ៊ីរ៉ង់ ខណៈរូបលោកបានបញ្ចេញផែនការមួយសម្រាប់កងកម្លាំងអាមេរិកអមកប៉ាល់ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលកំពុងត្រូវបានបិទខ្ទប់។
តាមលោក ត្រាំ
ប្រតិបត្តិការអមកប៉ាល់ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលមានឈ្មោះថា Project Freedom នឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ
និងជាកាយវិការមនុស្សធម៌មួយចំពោះក្រុមនាវិកស្ថិតនៅលើកប៉ាល់រងផលប៉ះពាល់ដោយសារការបិទខ្ទប់
និងអាចកំពុងប្រឈមនឹងការខ្វះខាតស្បៀង រួមទាំងសម្ភារៈផ្គត់ផ្គង់ ចាំបាច់ផ្សេងទៀត។
ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក
ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងប្រឹងប្រែងដើម្បីជួយកប៉ាល់
និងនាវិក របស់ពួកគេចាកចេញពីច្រកសមុទ្រ (Hormuz) ដោយសុវត្ថិភាព។
ពួកគេនិយាយថាពួកគេនឹងមិនត្រឡប់មកវិញនោះទេ
រហូតទាល់តែតំបន់មានសុវត្ថិភាពសម្រាប់ការធ្វើនាវាចរ។
ក្រោយការប្រកាសខាងលើរបស់លោក ត្រាំ
តម្លៃប្រេងបានធ្លាក់ចុះ១ដុល្លារ ដោយប្រេងឆៅប្រភេទ Brent មានតម្លៃ ១០៦,៣៤ដុល្លារ ក្នុងមួយបារែល។ ប៉ុន្តែ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានព្រមានប្រឆាំងនឹងការប៉ុនប៉នជ្រៀតជ្រែកណាមួយរបស់សហរដ្ឋអាមេរិកនៅក្នុងច្រកសមុទ្រ
Hormuz ហើយថាការជ្រៀតជ្រែកបែបនេះនឹង
ត្រូវបានចាត់ទុកជាទង្វើបំពានបទឈប់បាញ់៕ (AFP)

Post a Comment