កម្ពុជា រៀបចំផ្ទេរ-ប្រគល់ភារកិច្ច ដឹកនាំរបស់ HOM ចាស់ទៅ AOT ថ្មី របស់ហ្វីលីពីន
ភ្នំពេញ ៖ កម្ពុជាបានប្រារព្ធពិធីផ្ទេរ-ប្រគល់ភារកិច្ចដឹកនាំ របស់ប្រធានបេសកកម្ម (HOM) ប្រចាំកម្ពុជា ពីវរសេនីយ៍ទោ MOHD AMIN BIN BAHAROM ជាប្រធានស្តីទី នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ម៉ាឡេស៊ី ដែលបានបញ្ចប់អាណត្តិ ជូនទៅឧត្ដមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន (GLENN Z DIZON) ជាប្រធានបេសកកម្មប្តូរវេន នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីនថ្មី ប្រចាំកម្ពុជា។
ពិធីនេះ
ធ្វើឡើងក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង
អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ
ក្រសួងការពារជាតិកម្ពុជា បានដឹកនាំក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា
ទៅចូលរួមសម្របសម្រួល។
ពិធីផ្ទេរ-ប្រគល់នេះ
ប្រារព្ធឡើងនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅស្នាក់ការទី២ ក្រុងសិរីសោភ័ណ្ឌ
ខេត្តបន្ទាយមានជ័យ៕









Post a Comment